ប្រភព៖ រុស្ស៊ីមិនបានមើលឃើញបុរីវ៉ាទីកង់ជាវេទិកាប្រាកដប្រជា សម្រាប់ការចរចាសន្តិភាព

2025/05/27 01:11:55 am        80

ប្រភពជាន់ខ្ពស់ ៣រូបពីរុស្សី បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសរុស្ស៊ីមិនមើលឃើញបុរីវ៉ាទីកង់ជាទីកន្លែងប្រាកដប្រជា សម្រាប់កិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែននោះឡើយ ពីព្រោះ Holy See (ស្ថាប័នរដ្ឋបាលវិហារកាតូលិក) គឺជាអាសនៈរបស់អ្នកកាន់សាសនាគ្រិស្ត ហើយត្រូវបានហ៊ុមព័ទ្ធដោយប្រទេសអ៊ីតាលី ដែលទាំងជាសមាជិករបស់អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU)។

ពួកគេក៏ចង្អុលបង្ហាញផងដែរថា មន្ត្រីរុស្ស៊ីជាច្រើនមិនអាចសូម្បីតែធ្វើដំណើរទៅកាន់ទៅទីនោះ ដោយសារតែការរឹតបន្តឹងរបស់លោកខាងលិច។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ បុរីវ៉ាទីកង់បានអត្ថាធិប្បាយអ្វីជាសាធារណៈឡើយ ពាក់ព័ន្ធនឹងគំនិតលើកឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីមានការជជែកតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលថា សម្ដេច ប៉ាប ឡេអូទី១៤ (Pope Leo XIV) អាចធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចពិភាក្សា ដែលមានគោលបំណងបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។

ហើយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីសប្តាហ៍មុនថា សម្តេច ប៉ាប ឡេអូទី១៤ ដែលជាសម្តេចប៉ាបដំបូងគេមានដើមកំណើតនៅសហរដ្ឋអាមេរិក បានបញ្ជាក់ពីឆន្ទៈរបស់ព្រះអង្គ ក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចពិភាក្សានានា ក្នុងអំឡុងពេលមានព្រះបន្ទូលតាមទូរសព្ទជាមួយលោកស្រី។

តែយ៉ាងណាក្ដី ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារភាពរសើបនៃបញ្ហានេះ ប្រភពរុស្ស៊ីជាន់ខ្ពស់ម្នាក់ដែលដឹងពីការគិតរបស់វិមានក្រឹមឡាំង បានប្រាប់ថា៖ «បុរីវ៉ាទីកង់មិនត្រូវបានមើលឃើញនៅក្នុងប្រទេសរុស្ស៊ីថា ជាកម្លាំងប្រាកដប្រជា ដែលមានសមត្ថភាពក្នុងការដោះស្រាយជម្លោះដ៏ស្មុគស្មាញនោះឡើយ»។

ក្នុងចំណោមហេតុផលដែលត្រូវបានលើកឡើងដោយប្រភពទាំង៣ គឺការណ៍ដែលថា ទាំងរុស្ស៊ី និងអ៊ុយក្រែន ជាប្រទេសកាន់សាសនាគ្រិស្តនិកាយអូស្សូដក់ខាងកើតដោយភាគច្រើ ខណៈដែលបុរីវ៉ាទីកង់ត្រូវបានហ៊ុមព័ទ្ធដោយសមាជិករបស់អង្គកាណាតូ គឺអ៊ីតាលីដែលបានគាំទ្រអ៊ុយក្រែន និងដាក់ទណ្ឌកម្មម្តងហើយម្តងទៀតលើរុស្ស៊ី៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm       
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        23
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm