ក្រុមហាម៉ាសអត់បើកប្រាក់បៀវត្សរ៍ឲ្យសកម្មប្រយុទ្ធរបស់ខ្លួនអស់រយៈពេល ៣ខែដោយសារការបិទច្រករបស់អ៊ីស្រាអែល

2025/05/27 01:35:18 am        75

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមហាម៉ាសអត់បានបើកប្រាក់បៀវត្សរ៍ឲ្យយុទ្ធជនរបស់ខ្លួនអស់រយៈពេល ៣ខែមកហើយ ដោយសារការរឹតត្បិតរបស់អ៊ីស្រាអែលលើជំនួយមនុស្សធម៌ និងរារាំងក្រុមមួយនេះ ពីការរឹបអូស និងលក់ការផ្គត់ផ្គង់ជំនួយ ។

ប្រភពព័ត៌មានមួយនៅក្នុងក្រុមភេរវកម្មនេះ និយាយប្រាប់កាសែតអារ៉ាប់ Asharq Al-Awsat ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍ថា សមាជិកកងពលតូច al-Qassam ដែលជាខ្សែបណ្តាញយោធារបស់ក្រុមហាម៉ាស ពុំទទួលបានការចំណាយណាមួយនោះឡើយ ចាប់តាំងពីខែកុម្ភៈរហូតមក ។

សមាជិកគ្រួសាររបស់ក្រុមភេរវកម្មនេះ ដែលត្រូវបានចាប់ខ្លួន ឬសម្លាប់អំឡុងការប្រយុទ្ធគ្នាជាមួយអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ផងដែរថា ពុំទទួលបានប្រាក់ឈ្នូលធម្មតារបស់ពួកគេនោះទេ ។

ក្រុមការងារស៊ីវិលរបស់ក្រុមហាម៉ាស ទទួលបានប្រាក់ខែកាត់បន្ថយនៅសល់ប្រហែល ២៥០ដុលលារប៉ុណ្ណោះ កាលពីរយៈពេល ៤ខែមុន ដែលធ្វើឲ្យមានការអាក់អន់ចិត្តនៅក្នុងចំណោមពួកគេ ហើយគេនៅមិនទាន់ដឹងច្បាស់នោះទេថា ចាប់តាំងពីពេលនោះមក ពួកគេទទួលបានប្រាក់ខែដែរឬទេ ។

ដោយឡែក ថវិកាដែលបានបែងចែកទៅកាន់ក្រសួង និងស្ថាប័នរដ្ឋនៅតំបន់ហ្កាហ្សា ត្រូវបានគេរាយការណ៍ផងដែរថា បានផ្អាកអំឡុងពេលតែមួយនោះ ។

សូមបញ្ជាក់ថា អ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា កាលពីខែមីនា ដោយសារជំនួយមួយចំនួនត្រូវបានក្រុមហាម៉ាសរឹបអូស និងលក់ដើម្បីរកបា្រក់ ។ 

រថយន្តប្រហែល ១០០គ្រឿងត្រូវបានអនុញ្ញាតឲ្យចូលក្នុងតំបន់ហ្កាហ្សាវិញ កាលពីថ្ងៃសុក្រ ប៉ុន្តែនេះមានចំនួនតិចច្រើន ធៀបនឹងរថយន្តប្រហែល ៦០០គ្រឿង ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ហ្កាហ្សា មុនខែមីនា ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm