បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ថា នឹងស្ដារប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ជាមួយកូរ៉េខាងជើង

2025/05/27 01:37:33 am        65

បេក្ខជនប្រធានាធិបតីសេរីនិយមរបស់កូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃចន្ទ (ទី២៦ ខែឧសភា) បាននិយាយថា លោកនឹងស្វែងរកការស្តារឡើងវិញនូវទំនាក់ទំនង រវាងទីក្រុងសេអ៊ូល និងកូរ៉េខាងជើង ក្នុងនោះរួមទាំងតាមរយៈបណ្តាញទូរសព្ទយោធាទាន់ហេតុការណ៍ ប្រសិនបើលោកជាប់ឆ្នោត។

គួររំលឹកថា កន្លងមក ប្រទេសកូរ៉េទាំង២ ធ្លាប់បានទាក់ទងគ្នាដោយប្រើប្រាស់បណ្តាញទូរសព្ទទាន់ហេតុការណ៍ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបញ្ឈប់ការឆ្លើយតប ចាប់តាំងពីឆ្នាំ២០២៣ ស្របពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនូវទំនាក់ទំនង រវាងប្រទេសជិតខាងនេះ។

ជាមួយគ្នានេះ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Facebook លោក Lee ដែលជាបេក្ខជននាំមុខគេ នៅក្នុងការស្ទង់មតិ សម្រាប់ការបោះឆ្នោតថ្ងៃទី៣ ខែមិថុនា ក៏បានលើកឡើងផងដែរថា លោកនឹង «ដោះស្រាយប្រកបដោយស្ថិរភាព» នូវទំនាក់ទំនងជាមួយប្រទេសចិន ដែលលោកបាននិយាយថា បានឈានដល់ «ស្ថានភាពដ៏អាក្រក់បំផុត» ក្រោមរដ្ឋបាលមុន។

លើសពីនោះទៀត លោកបានប្តេជ្ញាថា នឹងលើកកម្ពស់ទំនាក់ទំនងអាមេរិក-កូរ៉េខាងត្បូងឲ្យទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឆ្លើយតបជាគោលការណ៍ ចំពោះបញ្ហាប្រវត្តិសាស្ត្រ និងដែនដី នាពេលកន្លងមក ទាក់ទងនឹងប្រទេសជប៉ុន ស្របពេលដែលពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។

យ៉ាងណាក្ដី ទីប្រឹក្សារបស់លោក Kim Moon-soo របស់ក្រុមអភិរក្សនិយម ដែលជាគូប្រជែងការបោះឆ្នោតដ៏សំខាន់របស់លោក Lee បាននិយាយថា ការលើកឡើងរបស់លោក Lee មានដូចគ្នាយ៉ាងច្រើនទៅនឹងការសន្យារបស់លោក Kim ជាពិសេសការពង្រឹងសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន និងការបន្តបើកទ្វារចំហ សម្រាប់ការសន្ទនាជាមួយទីក្រុងព្យុងយ៉ាង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        67
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm