វិមានក្រឹមឡាំង៖ ការងារកំពុងបន្តធ្វើ ស្ដីពីសេចក្តីព្រាងអនុស្សរណៈសន្តិភាពរុស្ស៊ី

2025/05/27 02:22:11 am        89


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃចន្ទ (ទី២៦ ខែឧសភា) នេះ បាននិយាយថា ការធ្វើការងារយ៉ាងធ្ងន់ធ្ងរ ស្ដីពីសំណើរបស់រុស្ស៊ី សម្រាប់លទ្ធភាពដែលមានកិច្ចព្រមព្រៀងសន្តិភាព ក្នុងសង្គ្រាម នៅអ៊ុយក្រែន កំពុងដំណើរការទៅ ហើយសេចក្តីព្រាងមិនទាន់ត្រូវបានដាក់ជូននៅឡើយទេ។

គួរដឹងថា អំឡុងពេលសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើការលើអនុស្សរណៈមួយ ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាព ជាការលើកឡើងដែលបានជំរុញឲ្យមានការចោទប្រកាន់ថ្មីពីទីក្រុងគីវ និងរដ្ឋាភិបាលអឺរ៉ុប ដែលថា ទីក្រុងមូស្គូ កំពុងពន្យារពេលវេលា និងមិនបានចំណាប់អារម្មណ៍យ៉ាងប្រាកដប្រជានោះឡើយ ចំពោះសន្តិភាព។

រុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះ ហើយលើកឡើងដដែលៗថា ខ្លួនមិនមានបំណងពន្យារដំណើរការសន្តិភាពនោះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «សេចក្តីព្រាងនៃអនុស្សរណៈរបស់រុស្ស៊ី មិនទាន់ត្រូវបានដាក់ជូននៅឡើយទេ។ ការងារកំពុងបន្តធ្វើ។ នេះគឺជាសេចក្តីព្រាងដ៏ប្រាកដប្រជា ពោលគឺជាសេចក្តីព្រាងនៃឯកសារច្បាស់លាស់ ដែលតម្រូវឲ្យមានការត្រួតពិនិត្យ និងការរៀបចំយ៉ាងប្រុងប្រយ័ត្ន»។

ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់កាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូនឹងត្រៀមរួចជាស្រេច ដើម្បីប្រគល់ឲ្យទីក្រុងគីវនូវសេចក្តីព្រាងឯកសារដែលបញ្ជាក់ពីលក្ខខណ្ឌ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង នៅពេលដែលការផ្លាស់ប្តូរអ្នកទោស ដែលត្រូវបានព្រមព្រៀងគ្នា អំឡុងកិច្ចពិភាក្សា នៅទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានបញ្ចប់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        5
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm