ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាសម្លាប់មនុស្សយ៉ាងហោច ៥៤នាក់

2025/05/27 02:23:52 am        138

ប្រធានមន្ទីរពេទ្យ ២កន្លែង បាននិយាយប្រាប់ BBCថា ជនប៉ាឡេស្ទីនយ៉ាងហោច ៥៤នាក់ ត្រូវបានសម្លាប់អំឡុងការវាយប្រហារ ២លើកដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារលើសាលារៀនជាទីជម្រកសម្រាប់គ្រួសារជម្លៀសខ្លួននៅភាគកណ្តាលតំបន់ហ្កាហ្សា ។

សាលារៀន Fahmi Al-Jargawi ស្ថិតនៅទីក្រុងហ្កាហ្សា ក្លាយជាទីជម្រកសម្រាប់មនុស្សរាប់រយនាក់មកពីទីក្រុង Beit Lahia ដែលបច្ចុប្បន្នស្ថិតក្រោមការវាយប្រហារយ៉ាងខ្លាំងក្លាពីយោធាអ៊ីស្រាអែល ។

អ្នកនាំពាក្យក្រុមការពាស៊ីវិលគ្រប់គ្រងដោយក្រុមម៉ាសនៅតំបន់ហ្កាហ្សា និយាយថា សាកសពមនុស្ស ២០នាក់ រួមទាំងកុមារដែរនោះ ត្រូវបានរកឃើញ ដែលភាគច្រើននៃពួកគេ រងការឆាបឆេះធ្ងន់ធ្ងរ ក្រោយអគ្គិភ័យឆាបឆេះថ្នាក់រៀន ២បន្ទប់ ដែលធ្វើជាកន្លែងស្នាក់នៅ ។

យោធាអ៊ីស្រាអែល និយាយថា ពួកគេវាយប្រហារគោលដៅទីបញ្ជាការ និងគ្រប់គ្រងរបស់ក្រុមហាម៉ាស និងក្រុមអ៊ិស្លាមជីហាដ ។

ពួកគេនិយាយថា តំបន់នោះត្រូវបានប្រើប្រាស់ដោយក្រុមភេរវកម្ម ដើម្បីរៀបចំផែនការវាយប្រហារជនស៊ីវិលអ៊ីស្រាអែល និងទាហាន IDF ហើយនិងបានចោទប្រកាន់ក្រុមហាម៉ាសថាប្រើប្រាស់ពលរដ្ឋហ្កាហ្សាជាខែលមនុស្ស ។

លោក Rami Rafiq គឺជាពលរដ្ឋមួយរូបរស់នៅក្នុងសាលារៀននោះ និយាយថា អណ្តាតភ្លើងមាននៅគ្រប់ទីកន្លែង លោកបានឃើញសាកសពឆាបឆេះរាយប៉ាយពាសពេញដី ។ កូនប្រុសរបស់លោកស្លុតចិត្តពេលឃើញទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចបែបហ្នឹង ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm