ហ្វាំងឡង់កោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញការសង្ស័យរំលោភដែនអាកាស

2025/05/27 02:32:00 am        138


ក្រសួងការបរទេសហ្វាំងឡង់ នៅថ្ងៃចន្ទ (ទី២៦ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរបស់រុស្ស៊ី ប្រចាំនៅទីក្រុង Helsinki ជុំវិញការសង្ស័យថា មានការរំលោភលើដែនអាកាសហ្វាំងឡង់ដែលបានកើតឡើង កាលពីសប្តាហ៍មុន។

ហ្វាំងឡង់ ដែលជាប្រទេសសមាជិករបស់អង្គការណាតូ (NATO) បានលើកឡើងកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកថា ខ្លួនជឿថា យន្តហោះយោធារុស្ស៊ី ២គ្រឿង បានចូលដែនអាកាសរបស់ខ្លួន នៅឆ្នេរ Porvoo ភាគខាងត្បូងនៃប្រទេសអឺរ៉ុបខាងកើត ហើយថា ឆ្មាំល្បាតព្រំដែនហ្វាំងឡង់ កំពុងស៊ើបអង្កេតពីឧប្បត្តិហេតុនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន Reuters ក្រសួងការបរទេសហ្វាំងឡង់បានឲ្យដឹងថា៖ «ឯកអគ្គរដ្ឋទូតត្រូវបានប្រាប់ថា ប្រទេសហ្វាំងឡងសង្ស័យមានការរំលោភដែនដីធ្ងន់ធ្ងរ»។

ក្រសួងបានបន្ថែមដោយមិនបានបញ្ជាក់ព័ត៌មានលម្អិតថា លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកនឹងបញ្ជូនសារនេះបន្ត។ ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុង Helsinki មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

គួរបញ្ជាក់ថា តំបន់សមុទ្របាល់ទិក ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការដាច់ខូចខាតខ្សែថាមពល តំណភ្ជាប់ទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័ន ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយសម្ព័ន្ធមិត្តអង្គការណាតូបានបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់នេះ ជាមួយនឹងនាវាចម្បាំង យន្តហោះ និងយានដ្រូនរបស់កងទ័ពជើងទឹក៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm