ការដោះស្រាយសំណើរបស់បងប្អូនកម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយចប់ស្ទើរ១00%ប្រកបដោយការយកចិត្តទុកដាក់ និងលឿនរហ័ស

2025/05/27 04:14:03 am        135

គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី ២៦ខែឧសភានេះ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយចប់ស្ទើរគ្រប់ ១០០ភាគរយហើយ ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ស៊ុន មេសាដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦នេះ។

ឯកឧត្តម ស៊ុន មេសា បានថ្លែងថា៖«ចាប់តាំងពីព្រឹកថ្ងៃទី ២៦ខែឧសភានេះ មន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានសម្របសម្រួល ដោយមានសមាសភាពពីតំណាងកម្មករនិយោជិត អ្នកពិនិត្យគុណភាព ប្រធានក្រុមតាមផ្នែកនីមួយៗ បានស្នើទៅក្រុមហ៊ុនចំនួន ១០ចំណុច ក្នុងនោះគិតត្រឹមម៉ោង ៤រសៀលនេះ ភាគីទាំងអស់បានសម្រេចឯកភាពគ្នាចំនួនរហូតទៅដល់ ៨ចំណុច។ដោយនៅសល់តែពីរចំណុចទៀតតែប៉ុណ្ណោះដែលភាគីទាំងពីរនឹងត្រូវបន្តជជែកពិភាក្សាគ្នាបន្ថែមទៀត»។

សំណើដប់ចំណុចនោះរួមមាន ការថែមម៉ាស៊ីនស្គែនវត្តមានឱ្យច្រើនជាងមុន, សំណើរៀបចំរោងអាហារ, ការសម្រួលម៉ោងពេលដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនខ្ចី, ការសម្អាតអនាម័យក្នុងបន្ទប់ទឹក, ការផ្តល់ប្រាក់ថែទាំសុខភាព, ការផ្តល់ប្រាក់ជំនាញ, និងការបើកប្រាក់ឈ្នួលទៀងទាត់ជាដើម។ 

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា៖ ក្រសួងទទួលយករាល់សំណើរបស់បងប្អូនកម្មករកម្មការិនីយកមកពិនិត្យ ហើយក្រសួងក៏ស្ដាប់ហេតុផលខាងភាគីក្រុមហ៊ុនផងដែរ។ ជាមួយគ្នានេះសំណើរបស់បងប្អូនកម្មករកម្មការិនី ក៏ត្រូវផ្ទៀងផ្ទាត់ជាមួយនឹងច្បាប់ និងភាពសមហេតុផលសមរម្យនៃការទទួលយកបានទាំងអស់គ្នាផងដែរ។

ឯកឧត្តមបានបន្តថា ដោយឈរលើស្មារតីយោគយល់គ្នាអធ្យាស្រ័យល្អ ការសម្របសម្រួលសម្រាប់បងប្អូននៅក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.កនេះទទួលបានលទ្ធផលលឿន ហើយរហ័សឈានដល់ការត្រូវរូវគ្នារហូតដល់ ៨ចំណុច ក្នុងចំណោម ១០ចំណុច ដែលទាំងនេះ គឺជារឿងមួយដែលសបញ្ជាក់ថា បងប្អូនកម្មករកម្មការិនី និងក្រុមហ៊ុន មានភាពចាស់ទុំ និងចេះយោគយល់អធ្យាស្រ័យគ្នាបានយ៉ាងល្អ ដើម្បីធានាថា បរិយាកាសនៃក្នុងរោងចក្រសហគ្រាសកាន់តែប្រសើរបន្ថែមទៀត។

អ្នកនាំពាក្យរូបនេះថា ដោយឡែកចំណុចដែលនៅសល់ចំនួនពីរចំណុចនេះ ភាគីទាំងអស់នឹងបន្តដោះស្រាយនូវថ្ងៃស្អែកជាបន្តទៀតក្រោមការយល់ចិត្តទុកដាក់ និងតាមដានពីមន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងផងដែរ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗជាពិសេសអាណត្តិទី៧ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍ចំនួន១០ចំណុចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកម្ពស់ដល់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនោះកម្មករនិយោជិត គឺជាអាទិភាពមួយសំខាន់ដែលរាជរដ្ឋាភិបាលបានគិតគូរនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលនៅក្នុងនោះរួមមាន ការបន្តឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ប្រចាំឆ្នាំ ការផ្ដល់ការថែទាំសុខភាពដល់សមាជិកក្នុងបន្ទុក និងការបន្តប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ រួមទាំងការបណ្តុះបណ្តាលជាដើមដែលនេះគឺសុទ្ធសឹងតែជាយន្តការគន្លឹះសំខាន់ៗដើម្បកែប្រែជីវភាពកម្មករនិយោជិត និងលក្ខខណ្ឌការងារ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm