អគ្គនាយកអង្គការសុខភាពពិភពលោក«យើងត្រូវរំលឹកដល់គ្រប់ៗគ្នា និងរំលឹកដល់ពិភពលោក អំពីបទពិសោធន៍នៃនាវា អឹមអេស វេស្ទើរដាម ៖ កម្ពុជាប្រទេសតូច បេះដូងធំ»

2025/05/27 03:17:22 pm        288

លោក HE Dr Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា «យើងត្រូវរំលឹកដល់គ្រប់ៗគ្នា និងរំលឹកដល់ពិភពលោក អំពីបទពិសោធន៍នៃនាវា អឹមអេស វេស្ទើរដាម ៖ កម្ពុជាប្រទេសតូច បេះដូងធំ» ។

ក្នុងជំនួបអាទិភាពរបស់រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក ក្នុងវេលាដ៏មមាញឹកនាមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨ ដែលរដ្ឋជាសមាជិក១៩៤ប្រទេស បានអញ្ជើញចូលរួម នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, Palais des Nations ក្រុងហ្សឺណែវ សហព័ន្ធស្វីស។

ក្នុងជំនួបដ៏ស្និតស្នាលពិសេសដោយឡែកនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានជម្រាបថ្លែងអំណរគុណជូនដល់ ឯកឧត្តមអគ្គនាយក WHO អំពីការគាំទ្ររបស់អង្គការសុខភាពពិភពលោក មកដល់សុខាភិបាលកម្ពុជា និងបានបញ្ជាក់ជូនអំពីអនុលោមភាពរបស់កម្ពុជា ជាមួយបេសកម្មរបស់អង្គការសុខភាពពិភពលោក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអំពីចំនុចសំខាន់ៗ នៃវឌ្ឍនភាពសុខាភិបាលកម្ពុជា ដែលរួមមាន ៖ ១-ការលើកកម្ពស់សុខភាព សុខមាលភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង, ២-ការពង្រីកការថែទាំព្យាបាល និងផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍, ៣-ការប្រកាសដាក់ឱ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣, ៤-ឥរិយាបទបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់, ៥-ការរៀបចំ និងដាក់ដំណើរការផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ (HSP4) ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ដ៏ទូលំទូលាយដែលស្របតាម SDGs និងចក្ខុវិស័យ នៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ផែនការនេះបង្ហាញទិសដៅយុទ្ធសាស្ត្រចំនួន ៥៖ ក) ការពង្រឹងការថែទាំសុខភាពបឋម និងសេវាសំខាន់ៗ ខ) ការលើកកម្ពស់ធនធានមនុស្សសម្រាប់សុខភាព គ) ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន និងអភិបាលកិច្ចសុខាភិបាល ឃ) ពង្រីកប្រព័ន្ធសុខភាពឌីជីថល និងព័ត៌មាន ង) ការកសាងភាពធន់នឹងប្រព័ន្ធសុខភាព និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីសុខាភិបាលកម្ពុជា បានរំលឹកដល់អនុស្សាវរីយ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ដែលបានចារឹកក្នុងបេះដូងកម្ពុជា និងពិភពលោក ខណៈកាលណោះ ជំងឺកូវីដ-១៩ ដ៏កាចសាហាវកំពុងយកជីវិតមនុស្សលោក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រផ្តល់ការអនុញ្ញាត និងចេញទៅទទួលយកដោយខ្លួនលោកផ្ទាល់ នូវអ្នកធ្វើដំណើរតាមនាវា អឹមអេស វេស្ទើរដាម ចំនួន ២២៥៧រូប ត្រូវបានអនុញ្ញាតិ្តអោយចូលចត និងសង្គ្រោះនៅកម្ពុជា ចំថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ ជាថ្ងៃនៃក្តីស្រឡាញ់ (Valentine’s Day) ខណៈនាវានេះត្រូវបានបដិសេធន៍មិនអោយចូលចតនៅបណ្តារប្រទេសនានា។ ការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំកម្ពុជា ជាវីរះភាពដែលបញ្ជាក់នូវអត្ថន័យដ៏ជ្រាលជ្រៅបំផុតគឺ៖

- ទី១ សេចក្តីក្លាហាន (courage)

- ទី២ ការឆ្លើយតបទាន់ពេលវេលា (timely reactive)

-ទី៣ អត្ថន័យនៃអាទិភាពលើអាទិភាព (sense of priorities)

-ទី៤ ដំណោះស្រាយសុខភាពសាធារណៈដែលចាប់ផ្តើមមានបញ្ហា (public health problems solving) និង

-ទី៥ សិទ្ធិដែលត្រូវរស់រាមានជីវិតរបស់អ្នកដំណើរដែលជាប់គាំងលើនាវា (Right to live and humanity)។

HE Dr Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (DG-WHO) បានសំដែងនូវការកោតសរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ របស់អង្គការសុខភាពពិភពលោក ដោយទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩កន្លងមក និងបានបញ្ជាក់ការគាំទ្ររបស់លោកលើអទិភាពសំខាន់ៗរបស់សុខាភិបាលកម្ពុជា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        89
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        187
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm