អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយលោកTrump ហើយអាមេរិកត្រូវយល់ពីបន្ទាត់ក្រហមរបស់ខ្លួន

2025/05/27 03:23:18 pm        298

អ្នកនាំពាក្យក្រសួងការបរទេសទីក្រុងតេអេរ៉ង់ (Tehran) បានប្រាប់ទូរទស្សន៍ CNN ថា អ៊ីរ៉ង់បើកចំហរក្នុងការសម្របសម្រួលលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅតែមិនអាចចរចារបាន ដោយបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនត្រូវយល់ពីគោលជំហរនេះ ។

លោក Esmail Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រសិនបើមានចេតនាចង់ធ្វើឲ្យប្រាកដថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងមិនត្រូវបានបំពាក់ដោយអាវុធនោះ លោកគិតថានោះជាអ្វីដែលពួកលោកអាចធ្វើបានយ៉ាងងាយ។

នៅពេលត្រូវបានសួរដោយទូរទស្សន៍ CNN ថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យការសម្របសម្រួលអាចឈានដល់ក្នុងកិច្ចពិភាក្សាបាននោះ លោក Baghaei និយាយថាមានវិធីជាច្រើន ដោយមិនបានបញ្ជាក់ច្បាស់។

ទោះយ៉ាងណាក៏ដោយ លោកបានបន្ថែមថា សិទ្ធិរបស់អ៊ីរ៉ង់ចំពោះថាមពលនុយក្លេអ៊ែរ នឹងត្រូវទទួលបានការការពារ ដោយបានគាំទ្រជំហររបស់អ៊ីរ៉ង់ជាយូរមកហើយលើកិច្ចពិភាក្សានានា។លោកបានបន្ថែមថា ប្រសិនបើចេតនារបស់សហរដ្ឋអាមេរិក គឺដកហូតសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី លោកគិតថានោះនឹងមានបញ្ហាយ៉ាងខ្លាំងដល់កម្រិតដែលលោកគិតថាពិតជានឹងប្រឈមទៅនឹងដំណើរការទាំងមូល ។ 

អ៊ីរ៉ង់និយាយថាខ្លួនអាចចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបាន ប្រសិនបើការចរចានុយក្លេអ៊ែររបស់អាមេរិកបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ខណៈលោកTrump គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលមានស្រាប់បន្ថែមទៀត និងវាយប្រហារបើគ្មានកិច្ចព្រមព្រៀងថ្មីណាមួយត្រូវបានឈានដល់។

បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបោះជំហានឈានទៅមុខជាមួយនឹងការចរចាជុំទីប្រាំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ លោកប្រធានាធិបតី Donald Trump បានសម្តែងសុទិដ្ឋិនិយមកាលពីថ្ងៃអាទិត្យថាវឌ្ឍនភាពកំពុងត្រូវបានបង្កើតឡើង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm