ក្រុមជំនួយដែលគាំទ្រដោយអាមេរិក ចាប់ផ្តើមប្រតិបត្តិការនៅហ្កាហ្សា ខណៈមនុស្សរាប់សិបនាក់បន្តស្លាប់

2025/05/27 03:52:18 pm        265

មូលនិធិគាំទ្រដោយសហរដ្ឋអាមេរិក ដែលមានភារកិច្ចផ្គត់ផ្គង់ជំនួយដល់តំបន់ហ្កាហ្សា បាននិយាយថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃចន្ទ (២៦ ឧសភា) សប្ដាហ៍នេះ ដោយដឹកជញ្ជូនស្បៀងអាហារតាមរថយន្តទៅកន្លែងចែកចាយដែលបានកំណត់ បន្ទាប់ពីមានភាពមិនច្បាស់លាស់អំពីថា តើជំនួយបានទៅដល់ជនស៊ីវិលឬទេ។

ផែនការជំនួយ ដែលគាំទ្រដោយអ៊ីស្រាអែល ប៉ុន្តែត្រូវច្រានចោលដោយអង្គការសហប្រជាជាតិនោះ ហាក់ដូចជាកើតឡើងស្របពេលមានការវាយប្រហារយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ទៅលើទូទាំងតំបន់ហ៊ុព័ទ្ធដ៏តូចចង្អៀត និងសាលារៀនដែលជនភៀសខ្លួនស្នាក់នៅ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បន្តស្លាប់យ៉ាងឃោរឃៅ។

ប្រជាជនប៉ាឡេស្ទីនរាយការណ៍ថា មិនមានសញ្ញានៃការផ្តល់ជំនួយទេនៅព្រឹកថ្ងៃចន្ទ ប៉ុន្តែមូលនិធិមនុស្សធម៌ហ្កាហ្សា ក្រោយមកបានបញ្ជាក់ថា ការចែកចាយដល់ជនស៊ីវិល បានចាប់ផ្តើមហើយ រយៈពេលមួយថ្ងៃបន្ទាប់ពីប្រធានរបស់ទីភ្នាក់ងារនេះចុះចេញពីតំណែងយ៉ាងភ្ញាក់ផ្អើល។

មូលនិធិហ្កាហ្សានោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "រថយន្តដឹកទំនិញបន្ថែមដែលមានជំនួយផ្គត់ផ្គង់ជាច្រើនទៀត នឹងត្រូវចែកចាយនៅថ្ងៃបន្ទាប់ ជាមួយនឹងលំហូរនៃជំនួយកើនឡើងជារៀងរាល់ថ្ងៃ"។ អាជ្ញាធរអ៊ីស្រាអែល កាលពីសប្តាហ៍មុន បានអនុញ្ញាតឱ្យជំនួយចូលទៅក្នុងតំបន់ប៉ាឡេស្ទីននេះជាលើកដំបូងចាប់តាំងពីខែមីនាមក ប៉ុន្តែរថយន្តដឹកទំនិញពីរបីរយគ្រឿងបានដឹកតែស្បៀងអាហារមួយចំណែកតូចដែលត្រូវការប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm