អាស៊ាន ងាកទៅរកចិន និងរួមគ្នាទប់ទល់ការដំឡើងពន្ធអាមេរិករបស់លោក Trump

2025/05/27 05:11:46 pm        314

បណ្ដាមេដឹកនាំប្លុកអាស៊ីអាគ្នេយ៍ បានជួបជុំគ្នានៅទីក្រុងគូឡាឡាំពួ(Kuala Lumpur)ប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ឬសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ប្លុកនេះកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពិសេសរលកនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលដាក់ដោយប្រធានាធិបតី Donald Trump ។

រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Tengku Zafrul Abdul Aziz បាននិយាយថា អាស៊ានបានបញ្ចប់ការចរចាលើការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន (CAFTA) ដោយកិច្ចព្រមព្រៀងដែលបានពង្រឹងនោះ នឹងត្រូវចុះហត្ថលេខានៅខែតុលា។ 

កិច្ចប្រជុំជាលើកដំបូងចាប់តាំងពីការដំឡើងពន្ធចូលជាធរមាន ប្លុកដែលមានសមាជិក ១០ប្រទេសនេះ តំណាងឱ្យទំហំពាណិជ្ជកម្ម៣,៨សែនកោដិដុល្លារអាមេរិក ហើយឆ្លើយតបយ៉ាងរហ័សដើម្បីការពារសេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មរបស់ខ្លួន។ស្របពេលការនាំចេញទៅកាន់សហរដ្ឋអាមេរិកឥឡូវនេះស្ថិតនៅក្រោមការគំរាមកំហែង និងភាពមិនច្បាស់លាស់ជុំវិញទំនាក់ទំនងនាពេលអនាគតជាមួយទីក្រុងវ៉ាស៊ីនតោន អាស៊ានកំពុងផ្លាស់ប្តូរវិធីសាស្ត្រ ពីប្រតិកម្មការទូតទៅជាសកម្មភាពជាយុទ្ធសាស្ត្រ។ 

កាលពីថ្ងៃទី២៦ ខែឧសភា ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលជាប្រធានអាស៊ានបច្ចុប្បន្នបានជំរុញឱ្យប្រទេសជាសមាជិកអនុម័តវិធីសាស្រ្តបង្រួបបង្រួមមួយ។ លោកបានស្នើឱ្យមានកិច្ចប្រជុំរួមគ្នាជាមួយលោកប្រធានាធិបតី Trump ដើម្បីចរចារអំពីការដំឡើងពន្ធ និងបានអំពាវនាវឱ្យមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែស៊ីជម្រៅ ដើម្បីទប់ទល់នឹងភាពតក់ស្លុតពីខាងក្រៅ។

សេដ្ឋកិច្ចអាស៊ានបានពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាមេរិកជាយូរមកហើយ ប៉ុន្តែរបៀបវារៈពាណិជ្ជកម្មអាណត្តិទីពីររបស់លោក Trump ត្រៀមនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទាំងនោះ។ របបពន្ធដែលបានស្នើឡើងនេះគំរាមកំហែងពន្ធ ១០ ភាគរយលើទំនិញសិង្ហបុរី៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        352
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        351
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm