មន្ត្រីក្នុងតំបន់៖ មនុស្សជាង ៣០នាក់ បានស្លាប់ក្នុងការវាយប្រហារនៅកណ្តាលប្រទេសនីហ្សេរីយ៉ា

2025/05/27 05:35:59 pm        286

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ (២៦ ឧសភា) ថា មនុស្សជាង ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ក្នុងការវាយឆ្មក់ចុងក្រោយបំផុតនៅតំបន់មួយដែលក្រុមអ្នកចិញ្ចឹមសត្វ និងកសិករតែងតែប៉ះទង្គិចគ្នាជុំវិញទំនាស់ដីធ្លី។

ប្រធានតំបន់រដ្ឋាភិបាលក្នុងតំបន់ Gwer West នៃរដ្ឋ Benue លោក Ormin Torsar Victor បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារទាំងនោះបានកើតឡើងក្នុងភូមិចំនួន៣ ចន្លោះថ្ងៃសុក្រ និងថ្ងៃអាទិត្យ កាលពីចុងសប្ដាហ៍។ លោកនិយាយថា ថា "មនុស្សមិនតិចជាង ២០នាក់ទេត្រូវបានសម្លាប់នៅភូមិ Aondana កាលពីថ្ងៃអាទិត្យ" ហើយមនុស្សជាង ១០នាក់ទៀត បានស្លាប់នៅក្នុងភូមិមួយដែលនៅជិតខាងនោះ។

អ្នកនាំពាក្យនគរបាលរដ្ឋ Benue បានបញ្ជាក់ពីការវាយប្រហារចំនួនពីរលើកនៅតំបន់នោះ ប៉ុន្តែនិយាយថា ការិយាល័យរបស់ខ្លួនមិនបានទទួល "របាយការណ៍ពីមនុស្ស ២០នាក់" ដែលត្រូវសម្លាប់នោះទេ។

Benue គឺជារដ្ឋមួយក្នុងចំណោមរដ្ឋដែលរងគ្រោះខ្លាំងបំផុតដោយអំពើហិង្សាដ៏បង្ហូរឈាមបែបនេះរវាងអ្នកចិញ្ចឹមសត្វពនេចរ និងកសិករ ដែលស្តីបន្ទោសអ្នកគង្វាលបសុសត្វទាំងនោះ ចំពោះការបំផ្លិចបំផ្លាញដីស្រែចំការយកធ្វើជាចំណីស្មៅរបស់សត្វចិញ្ចឹមពួកគេ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm