ស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា​២លានរៀលដល់កម្លាំង​នគរបាល​ដែល​បង្រ្កាប​ជនសង្ស័យ​០៣នាក់ធ្វើសកម្មភាពឆក់ខ្សែ.កពលរដ្ឋ

2025/05/27 05:45:41 pm        483

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​បន្តលើកទឹកចិត្ត ឧបត្ថម្ភថវិកា​២លាន​រៀល​ដល់ក​ម្លាំង​នគរបាល​ដែល​បង្រ្កាប​ជន​សង្ស័យ​០៣​នា​ក់​ធ្វើស​កម្មភាពឆក់ខ្សែកពីជនរងគ្រោះ។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង០៨យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំង​នគរបាលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បើកការស្រាវជ្រាវ​កំណត់​មុខ​សញ្ញា​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ទាំង​៣នាក់ នៅចំណុចលើផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជ​ធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០៩និង២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ យុវ​តី​រង​គ្រោះ​បាន​ដើរទៅទិញនំញាំម្នាក់ឯង ហើយដើរតាមផ្លូវបេតុង ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ត្រឡប់​មក​ផ្ទះ​វិញ​ខណៈ​ពេល​នោះ​ជន​សង្ស័យ​ចំនួន​០៣​នា​ក់ជិះ​ម៉ូ​តូ០១គ្រឿងមកដល់ចំណុចកើតហេតុឃើញក្មេងស្រីរងគ្រោះកំពុងតែដើរម្នាក់ឯង ឆ្លៀត​ឱកាស​ស្ងា​ត់ ជនសង្ស័យក៏បានធ្វើសកម្មភាពចុះពីលើម៉ូតូរួចទៅកញ្ឆក់យកខ្សែក ពី ក្មេងស្រី​រង​គ្រោះបា​ន​សម្រេចហើយគេចខ្លួនបាត់ទៅ ។បន្ទាប់មកម្តាយជនរង​គ្រោះ​បាន​ដឹង​ថា​កូន​របស់​ខ្លួន​បាត់​ខ្សែ​ក ក៏នាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវនគរបាលសាកសួរ និងកសាងសំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm