មេដឹកនាំអាស៊ីអាគ្នេយ៍ចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងគូឡាឡាំពួ "អាស៊ាន២០៤៥: អនាគតរួមគ្នារបស់យើង"

2025/05/27 05:47:58 pm        250

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính និងបណ្ដាមេដឹកនាំនៃរដ្ឋសមាជិកអាស៊ានផ្សេងទៀតកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងគូឡាឡាំពួដែលមានចំណងជើងថា "អាស៊ាន ២០៤៥: អនាគតរួមគ្នារបស់យើង" បានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ រួមជាមួយនឹងយុទ្ធសាស្រ្តចំនួនបួនស្តីពីនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការផ្សាភ្ជាប់ទំនាក់ទំនង។   

ការចុះហត្ថលេខា និងអនុម័តឯកសារយុទ្ធសាស្ត្រទាំងនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើកទំព័រថ្មីនៃការអភិវឌ្ឍន៍អាស៊ានក្នុងដំណើរនៃសមាហរណកម្មតំបន់ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ដោយបញ្ជាក់ពីការតាំងចិត្ត និងប្តេជ្ញាចិត្តរបស់ប្រទេសទាំងនោះ ឆ្ពោះទៅរកអាស៊ានដែលពឹងផ្អែកលើខ្លួនឯង ស្វាហាប់  ច្នៃប្រឌិត និងយកប្រជាជនជាធំ ។   

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ប្រធានអាស៊ានឆ្នាំ ២០២៥ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សមាជិកស្ថាបនិកជិត ៦០ ឆ្នាំមុន ដើម្បីលើកកម្ពស់មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ធានាថាប្រជាជន និងមនុស្សជំនាន់ក្រោយរស់នៅក្នុងសន្តិភាព សេរីភាព និងវិបុលភាព។ ពិធីចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងគូឡាឡាំពួថ្ងៃនេះ គឺជាការអនុវត្ដឡើងវិញនូវការសន្យាដ៏ពិសិដ្ឋនោះ មិនត្រឹមតែជាការរំលឹកដល់អតីតកាលប៉ុណ្ណោះទេ ថែមទាំងជាកិច្ចព្រមព្រៀងរស់នៅជាមួយអនាគតផងដែរ។

ដំណើរការនៃការកសាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ (ASEAN Community Vision 2045)  ត្រូវបានចាប់ផ្តើមកាលពី៥ ឆ្នាំមុន ដោយផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងឱកាសធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ ស្តីពីទិសដៅអភិវឌ្ឍន៍ក្រោយឆ្នាំ ២០២៥ របស់អាស៊ាន ដែលនាំអាស៊ានប្រកបដោយទំនុកចិត្តទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        351
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        350
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        341

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm