សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ​ចំពោះប្រទេសទីម័រឡេស្ដេនឹង​ចូលជាសមាជិក​ពេញ​សិទ្ធិ​អាស៊ាន​នៅ​ខែតុលាខាងមុខ ខណៈកម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកភាពនេះ

2025/05/27 06:06:25 pm        325

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២៥នេះ បានផ្ញើសារបង្ហាញក្ដីរីករាយ អបអរសាទរជូនចំពោះ ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯក​ឧត្តម​ កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ាវ នាយករដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទី​ម័រ​ឡេស្តេ និងប្រជាជនទីម័រឡេស្ដេ ចំពោះសេចក្តីប្រកាសដ៏មានសារៈសំខាន់របស់ប្រធានអាស៊ាន និង​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេ​ស​ម៉ា​ឡេស៊ី ស្តីពី​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​របស់​ទីម័រ​ខាង​កើត​ក្នុង​ពេល​ដ៏​ខ្លីខាង​មុខនេះ។

តាមរយៈសារលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញ សេចក្តីសោមនស្ស​រីក​រាយ​ជា​ខ្លាំង ដែលបានដឹងពីសេចក្តីប្រកាសដ៏មានសារៈសំខាន់របស់ប្រធានអាស៊ាន និង​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ីស្តី​ពី​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​របស់​ទីម័រ​ខាង​កើត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​ សម្ដេចតេជោចាត់ទុក ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាខណៈវេលា​ដ៏​មាន​មោទនភាព​មួយ​សម្រាប់​ប្រជាជនទីម័រ និងជាសក្ខីភាពនៃសាមគ្គីភាព មជ្ឈភាព និងការប្តេជ្ញាចិត្តរបស់​អាស៊ាន​ចំពោះ​សមាហរណកម្មក្នុងតំបន់។ ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្ដេច​បាន​ចូល​រួម​អបអរសាទរ ដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រដ្ឋាភិបាល និងប្រជាជន ទីម័រឡេស្តេ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ។

សម្ដេច​តេជោ មានប្រសាសន៍បញ្ជាក់ថា ការចូលជាសមាជិកជាផ្លូវការរបស់ទីម័រឡេស្ដេ ជាសមាជិក​ទី​១១ នៃអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥​ខាង​មុខ​ បន្ទាប់ពីការចូល​ជា​សមាជិក​អាស៊ាន​ជាគោលការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និងលើកទី៤១ នៅកម្ពុជាក្នុងឆ្នាំ២០២២ គឺជាជំហាន​ឆ្ពោះ​ទៅមុ​ខ​ដ៏​សំខាន់​សម្រាប់​តំបន់​អាស៊ាន​។

សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាមិត្តដ៏យូរអង្វែង កម្ពុជាបានគាំទ្រយ៉ា​ង​ពេញ​ទំហឹង​ដល់​សមាជិកភាពអាស៊ានរបស់ ទីម័រឡេស្តេ ដែលនឹងធ្វើឱ្យកិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​​គ្នា​របស់​យើង​ក្នុង​ការ​លើកកម្ពស់ឯកភាព បរិយាប័ន្ន និងការអភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍។​ សម្ដេចបន្តថា ប្រឈមមុខនឹងបរិការណ៍សកលលោក កាន់តែស្មុគស្មាញ ការ​ដាក់​បញ្ចូល​ទីម័រឡេស្តជាសមាជិកអាស៊ាន ពង្រឹងចក្ខុវិស័យរួមសម្រាប់សហគមន៍អាស៊ានដែលធន់ និង​ស្អិតរមួត។ ខណៈកម្ពុជា ទន្ទឹងរង់ចាំធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធជាមួយទីម័រឡេស្តេ ដើម្បីជំរុញគោលដៅ​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា ការទទួល​យកទីម័រ​ឡេស្តេ​ជា​សមាជិក​ពេញ​សិទ្ធិនៅខែតុលាខាងមុខ គឺជាការឆ្លុះបញ្ចាំងពីការខិតខំរបស់រដ្ឋាភិបាលទីម័ និង​ឥទ្ធិពល​​របស់សម្តេចតេជោ នៅក្នុងតំបន់អាស៊ាន ពោលគឺរាល់មតិយោបល់ និងសំណើររបស់​ស​ម្តេចតេជោ តែងតែត្រូវបានមេដឹកនាំអាស៊ានពិចារណានឹងអនុវត្តតាម។

ឯកឧត្ដម​​បាន​លើកឡើងថា នៅក្នុងតំបន់អាស៊ាន សម្តេចតេជោ ជាមេដឹកនាំ​ដ៏​មាន​ពិសោធន៍​ច្រើន​ និងតែងតែមានគំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បី​សាមគ្គីភាពនិងភាពរីកចម្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​។ ខណៈបច្ចុប្បន្នទោះសម្ដេចតេជោឈប់ធ្វើនាយករដ្ឋមន្រ្តី តែមេដឹកនាំ​អាស៊ាន​នូវ​តែ​ត្រូវ​ការ​ការណែនាំពីសម្ដេចហើយនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៥ បាន​តែងតាំងសម្តេចជាទីប្រឹក្សាជុំវិញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាផងដែរ។ សម្តេចតេជោ ក៏​ត្រូវ​បាន​ប្រធានាធិបតីឥណ្ឌូនេស៊ី និងមេដឹកនាំនានា ហៅថា ជារដ្ឋបុរសរបស់អាស៊ាន និងជា​មេដឹកនាំ​ដ៏​មានឥទ្ធិពលក្នុងតំបន់។

ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបានពីការចូលរបស់ទីម័រនេះ។ គឺកិត្តិនាម​សម្រាប់​ជាតិ ជាពិសេសគឺការគោរពដឹងគុណពីប្រជាជននិងមេដឹកនាំទីម័រគ្រប់លំដាប់ថ្នាក់ ចំពោះ​ប្រទេស​កម្ពុជា និង​ថ្នាក់ដឹកនាំកម្ពុជាពោលគឺសម្តេចតេជោ ដែលបានជួយជ្រោម​ជ្រែង​យ៉ាង​សកម្ម​ស្វែង​រក​ការ​គាំទ្រសម្រាប់ទីម័រក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ ទំនាក់ទំនងកម្ពុជា និ​ង​ទីម័រ​នឹង​កាន់​តែរឹងមាំ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm