កម្មករ មន្ត្រីរាជការ និងពលរដ្ឋនានាទៀតកាន់តែច្រើននាំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩ នៅ​មណ្ឌល​សុខភាព​តាខ្មៅ

2025/05/27 07:06:31 pm        187

នៅថ្ងៃទី២៧ ខែឧសភានេះ មានកម្មករ កម្មការនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​នានា​ទៀតកាន់តែច្រើនបាននាំគ្នា​ទៅចាក់វ៉ាក់សាំងដូសជំរុញ​ការពារមេរោគកូវីដ-១៩ នៅ​មណ្ឌល​សុខ​ភាព​តាខ្មៅ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។

បើតាមតំណាងកម្មករ-កម្មការនី និងមន្ត្រីរាជការ នៅខេត្តកណ្តាល បានថ្លែងថា មូលហេតុ​ដែល​យើង​ទាំង​អស់​ត្រូវ​មក​ចាក់វ៉ាក់សំាងដូសជំរុញការពារមេរោគកូវីដ-១៩នេះ ដោយសារបច្ចុប្បន្ន ក្រសួង​សុខាភិបាល​បានប្រកាសថា មានករណីឆ្លងថ្មីនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី JN.1 មានសភាពឆ្លងរាតត្បាតលឿនហើយម្យ៉ាងទៀត យើងត្រូវតែចាក់ការពារ​ដោយសារ ការងារ​នៅ​ក្នុង​រោង​ចក្រនៅការដ្ឋានការងារនានាទៀត គឺមានមនុស្សប្រមូលផ្តុំគ្នាច្រើន។

បើតាមលោកស្រី ប្រីយ ចាន់មុនី្ន ប្រធានមណ្ឌលសុខភាពតាខ្មៅ ថ្លែងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​នៅក្នុងមណ្ឌលសុខភាពតាខ្មៅ គឺបានទទួល​ពលរដ្ឋ​មក​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ការ​ពារ​មេរោគ​កូវីដ-១៩នេះច្រើន​កុះករហូរហែរ ជាពិសេសពលរដ្ឋនៅក្នុងចំណោមរោងចក្រកម្មករ កម្មការនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង​ពលរដ្ឋ​អ្នក​ដំណើរ​ឆ្លង​កាត់​ជិតឆ្លងកាត់នានាទៀត។

តាមសេចក្តីណែនាំក្រសួងសុខាភិបាល បានក្រើនរំលឹកថា វីរុសកូវីដ១៩ អូមីក្រុងបំប្លែងថ្មី JN.1 ជា​ប្រភេទវីសរុសមានការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស និងសូមអំពាវនាវពលរដ្ឋ បន្ត​អនុវត្ត​វិធាន​ការ លាងដៃ ពាក់ម៉ាស់ ក្នុងពេលចាំបាច់ ខ្ទប់មាត់ច្រមុះពេលក្អកកណ្តាស់ ដោយសារ​ផ្នត់​កែង​ដៃ​កន្សែង ឬក្រដាសអនាម័យ រក្សាគន្លាតជាមួយបុគ្គលដែលមានរោគសញា ផ្តាសាយ។

ព្រម​ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានអំពាវនាវ នាំគ្នាចាក់វ៉ាក់សាំងកូវីដ១៩ រៀងរាល់​៦​ខែ​ម្តង​ ជាពិសេសសម្រាប់ជនវ័យចាស់ ចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពសាំថមថយជាដើម៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm