រកឃើញអ្នកឆ្លងមេរោគអេដស៍ថ្មីជាង ១០នាក់ក្នុងខេត្តបាត់ដំបង កាលពីខែមុន

2021/12/17 07:19:47 pm        435

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា បើតាមសេចក្ដីរាយការណ៍របស់អង្គការសង្គមស៊ីវិលក្នុងខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងមេរោគអេដស៍ថ្មី ចំនួន១១នាក់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាសញ្ញាមួយប្រកាសអាសន្ន។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» នៅថ្ងៃទី១៧ខែធ្នូនេះ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តបាត់ដំបង​ បានណែនាំដល់ប្រជាពលរដ្ឋ ដែល​មាន​ការ​សង្ស័យឆ្លងមេរោគអេដស៍ ​ត្រូវទៅធ្វើតេស្ត និងទទួលការព្យាបាល​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការចម្លងទៅកាន់អ្នកដទៃបន្ថែមទៀត។

ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកឆ្លងមេរោគអេដស៍​ មិនត្រូវមានការព្រួយបារម្ភនោះទេ ​ត្រូវតាម ដាន​ពិនិត្យសុខភាព និងព្យាបាលទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

ឯកឧត្ដម​បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទ ក្រហមកម្ពុជា ​និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ​នៃ​វេទិកា​ភាព​ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយ​តបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ​និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ​សកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ​បើទោះបីជាសម្តេច​មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្តេច ​តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ ​ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម បានជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីសុខាភិបាល ​ទាំងអស់ត្រូវជួយ ផ្សព្វផ្សាយ​ បញ្ជ្រាប​ការ​យល់​ដឹង​ដល់ប្រជាពលរដ្ឋពីការការពារខ្លួន ​និង​ការ​បង្ការការចម្លងជំងឺ​អេដស៍ទៅអ្នកដទៃ ដើម្បីឈាន​ទៅ​សម្រេច​គោល​ដៅលុបបំបាត់ជំងឺអេដស៍​ឱ្យអស់នៅត្រឹម​ឆ្នាំ​២០២៥៕អត្ថបទ៖ នឿត សុភក្ត្រ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm