ការប្រយុទ្ធគ្នាដោយយានដ្រូនរវាងឥណ្ឌា និងប៉ាគីស្ថាន នាំឱ្យមានការប្រណាំងសព្វាវុធថ្មី

2025/05/27 09:44:02 pm        355

យោធាឥណ្ឌា និងប៉ាគីស្ថាន បានដាក់ពង្រាយយន្តហោះចម្បាំងលំដាប់ខ្ពស់ មីស៊ីលធម្មតា និងកាំភ្លើងធំ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែការប្រយុទ្ធគ្នារយៈពេលបួនថ្ងៃនៅក្នុងខែឧសភា គឺជាលើកទីមួយហើយដែលទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដ បានប្រើប្រាស់យានដ្រូន ប្រឆាំងនឹងគ្នាទៅមក ដោយជំហាននេះអាចនាំឱ្យមានការប្រណាំងប្រជែងសព្វាវុធថ្មី។

បទសម្ភាសរបស់សារព័ត៌មានជាមួយមនុស្ស ១៥នាក់ រួមទាំងមន្ត្រីសន្តិសុខ នាយកប្រតិបត្តិឧស្សាហកម្ម និងអ្នកវិភាគក្នុងប្រទេសទាំងពីរ បានបង្ហាញថា ជម្លោះនោះត្រូវបានបញ្ឈប់បន្ទាប់ពីអាមេរិកប្រកាសបទឈប់បាញ់ ប៉ុន្តែមហាអំណាចអាស៊ីខាងត្បូងទាំងពីរ ដែលចំណាយប្រាក់ជាង ៩៦ពាន់លានដុល្លារ លើវិស័យការពារជាតិកាលពីឆ្នាំមុន ឥឡូវនេះបានជាប់ក្នុងការប្រណាំងយានដ្រូនដ៏តានតឹង។

ប្រភពនិយាយថា កំណើនប្រើប្រាស់យានដ្រូនដោយប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរត្រូវបានរំពឹងទុក ដោយសារតែការវាយប្រហារបែបនេះអាចត្រូវចំគោលដៅ ដោយមិនចាំបាច់មានបុគ្គលិកប្រថុយជីវិត ឬបង្កឱ្យមានកំណើនភាពតានតឹង ដែលមិនអាចគ្រប់គ្រងបាន។

ឥណ្ឌា ក្នុងខែនេះ បានអនុម័តថវិកាទិញគ្រឿងយោធាគ្រាអាសន្នប្រហែល ៤,៦ពាន់លានដុល្លារ ហើយក្រុមមន្ត្រីនិយាយថា យោធាទីក្រុងដេលី គ្រោងនឹងប្រើថវិកាបន្ថែមមួយចំនួនលើការប្រយុទ្ធ និងការឃ្លាំមើលយានដ្រូន។ ជាមួយគ្នានេះ ប្រភពពីប៉ាគីស្ថាននិយាយថា កងកម្លាំងអាកាសរបស់ទីក្រុងអ៊ីស្លាម៉ាបាដ កំពុងជំរុញឱ្យទទួលបានយានដ្រូនន្ថែមទៀត ខណៈខ្លួនព្យាយាមបញ្ចៀសការប្រថុយប្រថានលើការបាត់បង់យន្តហោះកម្រិតខ្ពស់ក្នុងជម្លោះណាមួយ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        322
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        367
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        346

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm