លោក ពូទីន គំរាម «បិទ» ក្រុមហ៊ុនលោកខាងលិច ដែលនៅសេសសល់ ក្នុងប្រទេសរុស្ស៊ី

2025/05/27 02:53:54 pm        73

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃចន្ទ បានគំរាមថា នឹង «បិទ» ក្រុមហ៊ុនលោកខាងលិច ដែលនៅសេសសល់ ក្នុងប្រទេសរុស្ស៊ី និងធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ដើម្បីពង្រឹងការអភិវឌ្ឍកម្មវិធី (software)ក្នុងស្រុក។

លោកបាននិយាយជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អ្នកជំនួញ ដើម្បីទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Zoom និង Microsoft ដែលបច្ចុប្បន្នផ្តល់សេវាមានកំណត់នៅក្នុងប្រទេសរុស្ស៊ីថា៖«យើងចាំបាច់ត្រូវបន្ថយពួកគេ។ ខ្ញុំយល់ស្របទាំងស្រុង ហើយខ្ញុំនិយាយអំពីញ្ហានេះ ដោយគ្មានការស្ទាក់ស្ទើរ ឡើយ»។

ក្រុមហ៊ុនលោកខាងលិចជាច្រើន បានចាកចេញពីប្រទេសរុស្ស៊ី ឬធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពរបស់ពួកគេ នៅក្នុងប្រទេសនេះ បន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយលុកផ្នែកយោធារបស់ខ្លួនលើអ៊ុយក្រែន ដែលជំរុញឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។

លោកប្រធានាធិបតីរុស្ស៊ី បាននិយាយនៅឯកិច្ចប្រជុំជាមួយសហគ្រិនថា៖«យើងមិនបានបណ្តេញនរណាម្នាក់ចេញទេ...យើងបានផ្តល់នូវលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ពួកគេក្នុងការធ្វើការ នៅក្នុងទីផ្សាររបស់យើង ហើយពួកគេកំពុងព្យាយាមរារាំងពួកយើង ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលក្រុមហ៊ុនលោកខាងលិច កំពុងធ្វើឲ្យខូចខាតដល់ប្រទេសរុស្ស៊ីទេ។

លោកប្រធានាធិបតីរុស្ស៊ី ដែលបានរឹតបន្តឹងយ៉ាងខ្លាំងនូវលក្ខខណ្ឌចាកចេញសម្រាប់ក្រុមហ៊ុន ដែលកំពុងស្វែងរកការចាកចេញពីប្រទេសរុស្ស៊ី ដោយបង្ខំមនុស្សជាច្រើនឲ្យលក់ទ្រព្យសម្បត្តិរបស់ពួកគេ ដោយមានការបញ្ចុះតម្លៃយ៉ាងច្រើនថា៖«យើងត្រូវតែឆ្លើយតបដោយចិត្តសប្បុរស ដោយបង្ហាញពីសកម្មភាពរបស់ពួកគេ»។

មានការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើនឡើងដែលថា ក្រុមហ៊ុនមួយចំនួន អាចពិចារណាពីការត្រឡប់មកវិញ ចំពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសរុស្ស៊ី និងសម្រេចបានសន្តិភាពយ៉ាងឆាប់រហ័ស នៅក្នុងអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

តម្លៃភាគហ៊ុន និងប្រាក់ដុល្លារ ហក់ឡើង ខណៈតុលាការផ្ដល់ឧបសគ្គដល់ពន្ធរបស់លោក Trump
2025/05/29 12:49:58 pm        1
អំពើហិង្សាផ្ទុះឡើងនៅប្រទេសបូលីវី អំឡុងការតវ៉ាទាមទារបេក្ខភាពរបស់លោក Evo Morales
2025/05/29 12:06:46 pm        1
ការបោះឆ្នោតមុនថ្ងៃកំណត់ ចាប់ផ្តើមសម្រាប់ការបោះឆ្នោតមុនអាណត្តិជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង
2025/05/29 12:03:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅចុះឈ្មោះនៅតាមសាលាឃុំដើម្បីអោយរដ្ឋបាលឃុំសម្របសម្រួលជាមួយរោងចក្រត្រៀមយកការងារធ្វើ

2025/05/29 01:05:49 pm
​ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់ដែលមិនអាចអត់ឱនបាន
2025/05/29 01:03:39 pm
​តម្លៃភាគហ៊ុន និងប្រាក់ដុល្លារ ហក់ឡើង ខណៈតុលាការផ្ដល់ឧបសគ្គដល់ពន្ធរបស់លោក Trump
2025/05/29 12:49:58 pm
​ធនាគារ AIIB មានចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅក្នុងកម្ពុជា
2025/05/29 12:47:25 pm
​សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន
2025/05/29 12:36:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/27 04:43:52 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am