Carlo Ancelotti មានមោទនភាពក្នុងការទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល

2025/05/27 10:32:38 pm        84

លោក Carlo Ancelotti បាននិយាយថា លោកមានមោទនភាពក្នុងការទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីល ដែលជាក្រុមកំពូលមួយនៅលើលោក។

         បុរសវ័យ ៦៥ ឆ្នារូបនេះ បានបង្ហាញមុខនៅក្នុងសន្និសីតសារព័ត៌មានផ្លូវការនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ក្នុងការទទួលតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល។

         បុរសសញ្ជាតិអ៊ីតាលីរូបនេះ បានមកដល់ទឹកដីប្រេស៊ីលបន្ទាប់ពីចំណាយពេលបួនឆ្នាំដឹកនាំ Real Madrid។

         Carlo Ancelotti បានចំណាយពេលបួនឆ្នាំដឹកនាំក្រុមអេស្ប៉ាញ Real Madrid និងឈ្នះជើងឯក​ Champions League បីលើក La Liga ពីរលើកនៃការដឹកនាំ Real Madrid ពីរដង។

         មុនដឹកនាំ Real Madrid លោក Ancelotti មានអាជីពជោគជ័យនៅអ៊ីតាលីដែលរួមមានដឹកនាំ AC Milan ឈ្នះជើងឯក Champions League ពីរលើក មុនពេលដឹកនាំ Chelsea ឈ្នះជើងឯក Premier League និង FA Cup ក៏ដូចជាដឹកនាំ Bayern Munich និង​ Paris Saint Germain ឈ្នះជើងឯកលីគផងដែរ។

         ដោយឡែកការមកកាន់តំណែងដឹកនាំក្រុមប្រេស៊ីលនៅពេលនេះ គឺជាទំព័រថ្មីសម្រាប់បុរសសញ្ជាតិអ៊ីតាលីរូបនេះ ដែលពុំធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិឡើយពីមុនមក។

         និយាយទៅកាន់អ្នកសារព័ត៌មានលោក Carlo Ancelotti ឱ្យដឹងថា កិច្ចការចំពោះមុខគឺជាការងារដ៏លំបាកបំផុតក្នុងអាជីព តែវាជាការប្រកួតប្រជែងថ្មីមួយ ហើយលោកពិតជាមានមោទនភាពដែលទទួលបានសេចក្តីទុកចិត្តឱ្យដឹកនាំក្រុមជើងឯកពិភពលោកប្រាំសម័យ។

         ការងាររបស់លោក Ancelotti នៅពេលនេះគឺគោលដៅរបស់ប្រេស៊ីលចង់ឈ្នះជើងឯក World Cup ដែលខកខានតាំងពីឆ្នាំ​ ២០០២ ដែលឈ្នះចុងក្រោយនៅកូរ៉េ-ជប៉ុន។

         ការងារដំបូងរបស់លោក Ancelotti គឺដឹកនាំប្រេស៊ីលប្រកួតជម្រុះ World Cup ពីរប្រកួតដែលរួមមានជួបអេក្វាដ័រ និងប៉ារ៉ាហ្កាយ ខណៈដែលប្រេស៊ីលកំពុងឈរលេខបួនក្នុងតារាងជម្រុះតំបន់អាមេរិកខាងត្បូង៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm