ព្យុះ​ទី​ហ្វុ​ង Rai ចុះ​ខ្សោយ​កម្លាំង​បន្ទាប់ពី​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ភាគ​កណ្ដាល​

2021/12/17 07:44:03 pm        374

​ហ្វីលីពីន​៖ ក្រុម​អាជ្ញាធរ​និយាយ​ថា ព្យុះ​ទី​ហ្វុ​ង Rai ដ៏​មាន​ឥទ្ធិពល​នៃ​ប្រភេទ​ព្យុះ​ត្រូ​ពិ​ក​ផ្សេងៗ​ដែល​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ក្នុង​ពេល​ ១២​ខែ​មកនេះ​បាន​ចុះ​ខ្សោយ​កម្លាំងបន្ទាប់ពី​វាយ​ប្រហារ​ភាគ​ខាងត្បូង និង​កណ្ដាល​នៃ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ ​ព្យុះ​ទី​ហ្វុ​ង Rai ដែល​វិវឌ្ឍន៍​កម្លាំង​ពី​កម្រិត​ទី​១​ ទៅជា​ព្យុះ​កម្រិត​ទី​៥ បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ជា​ច្រើន និង​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ជិត ១០០​,០០០​នាក់​នៅ​កោះ Visayas និង​កោះ Palawan​។

មន្ទីរ​ព្យាករណ៍​អាកាសធាតុ Aldzar Aurelio បាន​ប្រាប់​ស្ថានីយ​វិទ្យុ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ព្យុះ​នេះ​បាន​ចុះថយ​កម្លាំង ខណៈ​កំពុង​បោកបក់​ពាសពេញ​តំបន់​ភ្នំ​ក្នុង​តំបន់​កោះ Visayas​។ ព្យុះ​ទី​ហ្វុ​ង Rai ដែល​បាន​កត់ត្រា​ថា មាន​កម្លាំង​បោកបក់​ដល់​ទៅ ១៩៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង លឿន​ជាង​ល្បឿន​ដែល​បាន​បោកបក់​លើ​ដី​គោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្លាក់​មក​នៅ​ត្រឹម​ព្យុះ​កម្រិត​ទី​៣ ​វិញ នេះ​បើ​យោង​តាម​គេហទំព័រ​តាមដាន​ស្ថានភាព​ព្យុះ​ត្រូ​ពិ​ក​។​ ​ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​នេះ​បាន​បោះពួយចូល​ទៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​តំបន់​ភាគ​អាគ្នេយ៍កាលពី​ថ្ងៃ​ព្រហស្បតិ៍ដែល​បាន​ផ្ដួល​រម្លើងដើមឈើ បំប៉ើង​ដំបូង​ផ្ទះ និង​កាត់ផ្ដាច់​ចរន្តអគ្គិសនី ខណៈ​បោក​បក់​ទូទាំង​ខេត្ត​កោះ​ជាច្រើន ជាទី​ដែល​ពលរដ្ឋ​ជិត ១០០,០០០​នាក់​ត្រូវ​បាន​ជម្លៀស​។

​កងកម្លាំង​ឆ្មាំ​សមុទ្រចេញ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ​ដែល​បាន​ជាប់​នៅ​ក្នុង​ទឹក​ត្រឹម​ដើមទ្រូងក្នុង​ខេត្ត​មួយ​នៅ​ភាគ​ខាង​ត្បូង ជាទី​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងបណ្ដាល​ឲ្យ​លិច​ភូមិឋាន​ប្រជាពលរដ្ឋជាច្រើន​។​ យ៉ាងណាក៏ដោយ​រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ ពុំ​ទាន់​បញ្ចេញ​របាយការណ៍ស្ដីពី​ការ​វាយ​តម្លៃ​ការ​ខូច​ខាត ឬ​ការបាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​ទេ​។​ យោង​តាម​ក្រុម​អាជ្ញាធរ​អាកាស​ធាតុឲ្យដឹងថា ព្យុះ​ទី​ហ្វុ​ងប្រមាណ ២០ តែង​វាយប្រហារ​ប្រជុំ​កោះ​មួយ​នេះ​ជា​ធម្មតា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm