ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ

2025/05/27 10:55:06 pm        110

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥នេះថា ការចូលរួមសកម្មភាពជាមួយស.ស.យ.ក. គឺជាការចូលរួមដោយគ្មានលក្ខខណ្ឌ ក្នុងន័យនេះ ការចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្ត ឬក៏សកម្មភាពរបស់ស.ស.យ.ក. មិនអាចទាមទារមកវិញនៅតំណែង ឬក៏តួនាទីណាមួយនោះទេ។

​ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា តាមរយៈវេទិកា ស.ស.យ.ក. សមាជិក សមាជិកា ម្នាក់ៗ អាចបង្ហាញសមត្ថភាពខ្លួនបាន ដោយចាប់ផ្តើមអនុវត្តពីសកម្មភាពតូចៗ ផ្សារភ្ជាប់ជាមួយនឹងមនសិការ ឆន្ទះពុះពារ ភាពច្នៃប្រឌិតក្នុងការបំពេញភារកិច្ចការងារ។ ឯកឧត្តម សង្កត់ធ្ងន់ថា តាមរយៈការអនុវត្តការងារស្ម័គ្រចិត្ត ដោយមិនរំពឹងទុកនូវការតបស្នង និងតួនាទីរបស់សមាជិក សមាជិកាណាម្នាក់ គឺបានបង្ហាញនូវសក្ខានុពលរបស់ពួកគេ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិនិច្ឆ័យលក្ខណៈសម្បត្តិ ដើម្បីផ្តល់ឱកាសឱ្យបំពេញកិច្ចការងារធំណាមួយ។

ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការស.ស.យ.ក. ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងអស់ ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលជាទីគាប់ប្រសើរ។ ឯកឧត្តម បានបន្តថា មិនមែនសម្រាប់តែខេត្តកំពង់ស្ពឺប៉ុណ្ណឹងទេ ដែលស.ស.យ.ក. ដើរតួជាដៃគូមួយយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត ក្នុងនោះគឺនៅទូទាំងប្រទេសតែម្តង ដែលរចនាសម្ព័ន្ធគណៈកម្មាធិការស.ស.យ.ក. រាជធានី-ខេត្តទាំងអស់ បានធ្វើសកម្មភាពព្រមៗគ្នាឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ជាពិសេសនោះគឺស្របតាមក្របខណ្ឌទិសដៅនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ 

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីនិមួយៗដែលស.ស.យ.ក. រៀបចំគឺបង្កប់ន័យនៃការបំផុសចលនា និងការដាក់ទិសដៅ គោលដៅរួមសម្រាប់កម្ពុជា។ កម្មវិធីស.ស.យ.ក. មួយចំនួនមានលក្ខណៈផ្សាភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា ក្នុងនោះរួមមានកម្មវិធីបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ ដែលមានគោលបំណងចង់ឱ្យយុវជន យុវនារី កម្ពុជាមានក្តីសង្ឃឹម ហើយបង្កើតនូវភាពជឿជាក់លើសង្គមជាតិកម្ពុជា។ ជាមួយគ្នានោះ តាមរយៈយុទ្ធនាការពលរដ្ឋល្អ សកម្មភាពសមាជិក ស.ស.យ.ក. ចូលរួមសង្កេតការណ៍បោះឆ្នោត ក្នុងនាមជាអង្គការសមាគម ក៏បានឆ្លុះបញ្ចាំងភាពជាសាក្សី នៃការប្រព្រឹត្តទៅរបស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាផងដែរ។

សូមជម្រាបជូនថា ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តកំពង់ស្ពឺ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្រៃ្តយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និង សមាជិក សមាជិកា សរុបប្រមាណជាង៤៣០ រូប៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm