ភាគីថៃ បង្ហាញការគាំទ្រសម្តេចតេជោដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២

2021/12/17 07:48:26 pm        500

ភ្នំពេញ៖ រដ្ឋាភិបាលថៃ បានបង្ហាញនូវការចូលរួមអបអរសាទ និងជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងជូនពរឱ្យកម្ពុជាទទួលបានជោគជ័យ។

សម្តេច​តេ​ជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានអនុញ្ញាតឱ្យឯកឧត្តម ដន ប្រាម៉ាត់វីណៃ (Don pramudwinai) ឧបនា​យ​ក​រដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ​ចូលជួបសំដែងការគួរសម និង​ពិភាក្សាការងារ ​នៅវិមានសន្តិភាព ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់​សម្តេច​តេ​ជោ ​បា​នប្រា​ប់​ដ​ល់​ក្រុម​អ្នក​សារព័ត៌​មាន​ថា នៅក្នុងជំនួបនេះ ​ឯកឧត្តម ប្រាម៉ាត់​ វិស័យ បាន​គោរពពាំនាំនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ ​និង​ជូន​ពរ​ពី​ឯក​ឧត្តម​នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា​ ជូនចំពោះសម្តេច​ សូមឱ្យស​ម្តេ​ច​ទទួល​បា​ន​ជោគជ័យក្នុងពេល​ ដែល​សម្តេច​នឹង​ក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្ដម វីណៃ ដែល​បាន​នាំ​មកនូវ​សារ​នៃការអបអរ​សាទរ​ និងជូនពរពីនាយករដ្ឋមន្ត្រីថៃ ​ប្រាយុ​ទ្ធ​ ចា​ន់​អូ​ចា​រ ​ហើ​យ​សម្ដេច​ក៏​បា​ន​ជ​ម្រា​ប​ជូ​ន​ឯកឧត្ដម វីណៃ អំពី​គោល​ដៅសំខាន់ ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន គឺការប្រយុទ្ធប្រឆាំង​នឹងកូវីដ-១៩ ទី១. គឺធ្វើយ៉ាងណាបើកសេដ្ឋ​កិច្ច-សង្គម កិច្ចឡើងវិញ ​ទាំង​ត​ភ្ជាប់រវាងប្រជាជន និងប្រជាជននៅក្នុងអាស៊ាន។ ទី២. គឺពង្រឹងមិត្តភាព ​សាមគ្គីភាព​ និង​ជំរុញកិច្ច ​សហប្រតិបត្តិការ​រវាងប្រទេសអាស៊ាន។ ទី៣. សម្តេចបានជម្រាបជូនឯកឧត្ដម វីណៃ អំពី​ជំហរ​របស់​កម្ពុជា​ទាក់​ទងទៅ ​នឹងសមុទ្រចិនខាងត្បូង ​ដោយសម្តេចថា នឹង​ខិតខំ​ជំរុញការអនុវត្តឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវស៊ីអូស៊ី (COC​)​និងជំរុញឲ្យប្រទេស ដែលពាក់ព័ន្ធ ​ធ្វើការចរចាគ្នា ​ខិតខំប្រឹងប្រែងធ្វើយ៉ាងណា​សម្រេច​ទៅតាមស៊ីអូស៊ីឲ្យបាន​។

ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ​ ​បាន​មក​ដល់​កម្ពុជា​នៅ​យប់ថ្ងៃទី១៦ ខែធ្នូនេះ ​ដើម្បីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ ​និងអញ្ជើញមកធ្វើជាសហប្រ​ធាន ​ជាមួយ​ឯកឧត្តម ឧប​នាយករដ្ឋ មន្ត្រី ប្រាក់ សុខុន​ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​នៃព្រះរាជាណាចក្រកម្ពុជា ដឹក​នាំ​កិច្ចប្រជុំលើក ​​ទី១១ នៃគណៈកម្មការចម្រុះ សម្រាប់​កិច្ច​សហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា ​និងថៃ ពីថ្ងៃ​ទី​១៦​ដល់ថ្ងៃទី១៨ធ្នូ នៅរាជធានីភ្នំពេញ៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm