ប្រភពនិយាយថា លោក Putin និងរដ្ឋមន្ត្រីការបរទេសទួរគី ពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន

2025/05/27 11:34:41 pm        58

ប្រភពក្រសួងការបរទេសទួរគី បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសទួរគី បានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំមួយ ក្នុងទីក្រុងមូស្គូ អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងការវិវឌ្ឍ ចាប់តាំងពីការពិភាក្សាដោយផ្ទាល់រវាងភាគីជម្លោះ។

រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan កំពុងបំពេញទស្សនកិច្ចរយៈពេល ពីរថ្ងៃ នៅទីក្រុងមូស្គូ ជាកន្លែងដែលប្រភព បាននិយាយថា លោកបានជួបជាមួយលោក ពូទីន កាលពីថ្ងៃចន្ទ និងអ្នកចរចាជាន់ខ្ពស់របស់រុស្ស៊ីលោក Vladimir Medinsky ផងដែរ។ លោក Fidan ជួបសមភាគីរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃអង្គារនេះ។

ខណៈដែលមិនទាន់បានកំណត់ពេលវេលា ឬទីតាំង ត្រូវបានព្រមព្រៀងសម្រាប់ការចរចានាពេលអនាគត រវាងរុស្ស៊ី និងអ៊ុយក្រែន សម្ព័ន្ធមិត្តណាតូទួរគី បាននិយាយម្តងហើយម្តងទៀតថា ខ្លួនអាចធ្វើជាម្ចាស់ផ្ទះជំនួបរបស់ពួកគេបាន។

គណៈប្រតិភូមកពីទីក្រុងមូស្គូ និងទីក្រុងគីវ បានជួបប្រជុំគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីដើមខែនេះ ជាលើកដំបូង ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ មួយខែបន្ទាប់ពីប្រទេសរុស្ស៊ី បានឈ្លានពានអ្នកជិតខាងរបស់ខ្លួន គឺអ៊ុយក្រែន។ គ្មានបទឈប់បាញ់ ត្រូវបានព្រមព្រៀងគ្នាទេ ប៉ុន្តែភាគីទាំងពីរ បានយល់ព្រមធ្វើការដោះដូរអ្នកទោសសង្គ្រាមចំនួន ១.000នាក់ ហើយផ្តល់លក្ខខណ្ឌរបស់ពួកគេសម្រាប់លទ្ធភាពបទឈប់បាញ់ ជាលាយលក្ខណ៍អក្សរ។

ប្រភពទួរគីបាននិយាយថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេ លោកពូទីន និងហ្វីដានបានពិភាក្សាអំពី "គំនិតផ្តួចផ្តើមដែលបានអនុវត្តនាពេលថ្មីៗនេះ ដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី (និង) ការវិឌ្ឍ បន្ទាប់ពីការចរចាដែលបានធ្វើឡើង នៅទីក្រុងអ៊ីស្តង់ប៊ុល»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm