ដៃគូអន្តរជាតិបន្តជួយជ្រោមជ្រែងប្រទេសកម្ពុជាដើម្បីឆ្លើយតបទៅតំរូវការស្តង់ដារកូដិចអន្តរជាតិ

2025/05/27 11:45:19 pm        160

ភ្នំពេញ ៖ដៃគូរអន្តរជាតិបន្តជួយជ្រោមជ្រែងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតំរូវការស្តង់ដារកូដិចអន្តរជាតិ។ កូដិច ឬក្រមអាហារ គឺជាបណ្តុំនៃស្តង់ដារម្ហូបអាហារអន្តរជាតិដែលបានបង្កើតដោយអង្គការអន្តរជាតិពីរធំៗគឺអង្គការ WHO និង អង្គការ FAO។

លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា អង្គការ FAO បានធ្វើការយ៉ាងជិតស្និតក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់មាតិយោបល់បច្ចេកទេសផ្សេងៗ ដើម្បីឱ្យកម្ពុជាទទួលបានស្តង់ដារកូដិចអន្តរជាតិ។ ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ និងសិក្ខាសាលាតម្រង់ទិសអំពីកូដិច (High-level Advocacy Meeting on Codex and codex orientation workshop) នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតនៅសណ្ឋាគារ Sun and moon រាជធានីភ្នំពេញ។  

​លោក ស្រ៊ីដារ ដារម៉ាពូរី មន្រ្តីជាន់ខ្ពស់ផ្នែកសុវត្ថិភាពម្ហូបអាហារ និងអាហារូបត្ថម្ភរបស់អង្គការ FAO បានលើកឡើងដែរថា កូដិគឺជាបណ្តុំនៃស្តង់ដារម្ហូបអាហារអន្តរជាតិដែលបានបង្កើតឡើង ដោយគណៈកម្មាធិការដូដិច ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់អង្គការ FAO និងWHO ក្នុងគោលបំណងការពារសុខភាពរបស់អ្នកប្រើប្រាស់ និងជួយជំរុញការអនុវត្តដោយស្មើភាពនៅក្នុងពាណិជ្ជកម្ពុជាអាហារ/ស្បៀង។ សម្រាប់ប្រទេសកម្ពុជាការចូលរួមក្នុងការងារកូដិច គឺជាឱកាសពិសេសក្នុងផ្សារភ្ជាប់ខ្លួនទៅនឹងស្តង់ដារពិភពលោក ពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារជាតិ និងបើកច្រកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា។

ឯកឧត្តម កែ គី រដ្ឋលេខាធិការក្រសួងឧហ្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ដែរថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការកូដិចអន្តរជាតិតាំងពីឆ្នាំ ១៩៧៥ ក្នុងគោលបំណងដើម្បីទទួលបាននូវការធ្វើពាណិជ្ជកម្មស្មើភាព និងទទួលបាននូវសុវត្ថិភាពម្ហូបអាហារការពារសុខភាពអ្នកប្រើប្រាស់តាមរយៈការចូលរួមក្នុងការបង្កើតស្តង់ដារម្ហូបអាហារកូដិចអន្តរជាតិ និងទាញយកស្តង់ដារម្ហូបអាហារអន្តរជាតិ នេះមកប្រើប្រាស់ធ្វើជាស្តង់ដារជាតិកម្ពុជា ដើម្បីងាយស្រួលក្នុងការធ្វើសមាហរណកម្មបទបញ្ញត្តិម្ហូបអាហាររបស់កម្ពុជាឱ្យចុះសម្រុងជាមួយស្តង់ដារអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលដល់ផលិតផលរបស់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារទូទាំងពិភពលោក និងទទួលការនាំចូលផលិតផលពីបរទេសមកវិញក្នុងលក្ខណៈស្តង់ដារស្មើភាពគ្នា។

គួរបញ្ជាក់ដែរថា ដើម្បីឱ្យកម្ពុជាអាចចូលរួមសកម្មក្នុងការងារស្តង់ដារកូដិចអន្តរជាតិ អង្គការកូដិចដែលជាអង្គការមួយកើតឡើងពីគំនិតផ្តួចផ្តើម របស់អង្គការអន្តរជាតិពីរធំគឺអង្គការ WHO និង អង្គការ FAO បានតម្រូវឱ្យរដ្ឋជាសមាជិករបស់កូដិច ដែលមានកម្ពុជា ផងនោះត្រូវបង្កើតចំនុចទំនាក់ទំនងកូដិចជាតិ (National Codex Focal Point) ហើយដែលចំនុចទំនាក់ទំនងនេះ ត្រូវបានបង្កើតឡើងដំបូងនៅក្រសួងពាណិជ្ជកម្ម និងថ្មីៗនេះបានផ្ទេរមកវិទ្យាស្ថានស្តង់ដាករម្ពុជា នៅថ្ងៃ០៥ ខែ ធ្នូ ឆ្នាំ ២០២៤។ អត្ថបទ ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm