មណ្ឌលសុខភាពចំនួន២ នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

2025/05/28 12:05:12 am        432

មណ្ឌលសុខភាពចំនួន២ មានមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក និងអគារមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ក្រោមគម្រោងថវិកាគុណប្រយោជន៍របស់រដ្ឋបាលខេត្ត ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥នេះ។

ក្នុងពិធីនោះដែរឯកឧត្ដម អ៊ុំ រាត្រី ផ្តល់អនុសាសន៍លើចំណុចសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចំនួន៦ចំណុច សំខាន់ៗរួមមាន ៖ ១-យកចិត្តទុកដាក់លើការងារសំខាន់ចាំបាច់នានាដូចជា ការរៀបចំសួនច្បារ សោភ័ណភាព អនាម័យល្អ បរិស្ថានស្អាត ការដាំដើមឈើឱ្យមានពណ៌បៃតងជានិច្ចតាមរយៈការសហការ និងកៀរគរឱ្យមានការចូលរួមពីសំណាក់ព្រះសង្ឃ នាយកសាលាសិស្សានុសិស្ស អង្គការដៃគូ សប្បុរជន អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនេះគឺជាគំរូដ៏ល្អសម្រាប់ការងារសង្គមទាំងមូល, ២-លោក លោកស្រី ប្រធានមណ្ឌលសុខភាពដែលទទួលបាននូវសមិទ្ធផលថ្មីនេះ ត្រូវយកចិត្តទុកដាក់ថែទាំអគារ និងថែរក្សាទ្រព្យសម្បត្តិទាំងអស់ ឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ ឱ្យអស់លទ្ធភាព ក្នុងការបម្រើសុខភាពជូនប្រជាជន ឱ្យកាន់តែល្អប្រសើរ , ៣-មន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង-ស្រុក និងរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជាមួយនឹងអ្នកជំងឺទូទៅ ពិសេសអ្នកជំងឺក្រីក្រ ដោយមិនត្រូវគិតពីរបាំងហិរញ្ញវត្ថុ, ៤-បន្តការយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មតាមដានបញ្ហាជំងឺឆ្លង ជំងឺមិនឆ្លង និង​បញ្ហាសុខភាពសាធារណៈផ្សេងទៀត ដែលអាចមាន​ហានិភ័យ​ខ្ពស់ចំពោះសុខភាព, ៥-អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ចូលរួមសហការ ​និងជួយគាំទ្រដល់ការថែទាំសុខភាពបឋម និង​បង្ក​លក្ខណៈងាយស្រួលដល់មន្ត្រី សុខាភិបាលដែលបម្រើការនៅមូលដ្ឋានសុខាភិបាលអាច​អនុវត្តការ​បំពេញភារកិច្ចដោយបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់,៦ -អំពាវនាវដល់អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន ​បន្តការជួយគាំទ្រ ​និងចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាល ក៏ដូចជា​វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ បន្តទៀត។

សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង២កន្លែង ​មានទំហំខ្នាត ១៥ម៉ែត្រ គុណ១៣ម៉ែត្រ កម្ពស់២ជាន់ដូចគ្នា ទាំងមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក ទាំងមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ដែលចំណាយថវិកាអស់សរុបចំនួន ១.៨២០.០០០.០០០៛ (មួយពាន់ប្រាំបីរយម្ភៃលានរៀលគត់) ​ស្មើនឹងប្រមាណជាជាង ៤៥ ម៉ឺនដុល្លាអាមេរិក ៕អត្ថបទ សារិទ្ធិ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm