កាសែត Washington Post បានរាយការណ៍ថា មីស៊ីលបាលីស្ទីកបានក្លាយជា «អាវុធដ៏មានប្រសិទ្ធភាពបំផុតមួយ នៅក្នុងឃ្លាំងអាវុធរបស់រុស្ស៊ី» ដោយសារតែល្បឿន និងទំហំ និងការលំបាក ក្នុងការស្ទាក់ចាប់ណាស់។
យោងតាមកាសែតនេះបានឲ្យដឹងថា ការការពារដែនអាកាសរបស់អ៊ុយក្រែន មិនអាចស្ទាក់ចាប់មីស៊ីលបាលីស្ទីករុស្ស៊ីបានមួយគ្រាប់ផង កាលពីចុងសប្តាហ៍មុន។ មន្ត្រីចារកម្មជាន់ខ្ពស់របស់អ៊ុយក្រែន បានប្រាប់កាសែត Washington Post ថា សូម្បីតែមីស៊ីល PAC-3 Patriot ថ្មីបំផុត ក៏នឹងមិនអាចស្ទាក់ចាប់មីស៊ីលបាលីស្ទីកកម្រិតមធ្យម Oreshnik របស់រុស្ស៊ីបានដែរ។ ប្រភពក៏បានបញ្ជាក់ផងដែរអំពីប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធការពារមីស៊ីល Iskander ។

យោងតាមមន្ត្រីចារកម្មរូបនេះ អ៊ុយក្រែននៅតែត្រូវការគ្រាប់រំសេវ Patriot និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលិស្ទិក ពីព្រោះឃ្លាំងស្តុកទុកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន(Joe Biden) មានកម្រិតទាប ហើយរដ្ឋបាលរបស់លោក ត្រាំ មិនមានឆន្ទៈក្នុងការបញ្ជូនមីស៊ីលថ្មីទេ។
នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា អ៊ុយក្រែនបានស្នើសុំគ្រាប់ និងគ្រាប់រំសេវ Patriot ថ្មីសម្រាប់ពួកគេពីរដ្ឋបាលរបស់លោក ត្រាំ ។ យោងតាមប្រមុខការទូត របស់សហរដ្ឋអាមេរិករូបនេះ ពេលនេះ ទីក្រុងវ៉ាស៊ីនតោនមិនមានប្រព័ន្ធទាំងនេះទេ។ ដូច្នេះ ជំនួសឲ្យការបញ្ជូនប្រព័ន្ធការពារដែនអាកាសថ្មី សហរដ្ឋអាមេរិក កំពុងលើកទឹកចិត្តសម្ព័ន្ធមិត្តណាតូឲ្យបញ្ជូនឲ្យទីក្រុងគីវនូវប្រព័ន្ធPatriots ចេញពីឃ្លាំងរបស់ពួកគេ។ លោកRubio បានកត់សម្គាល់ឃើញថា៖«គ្មាននរណាម្នាក់ក្នុងចំណោមប្រទេសទាំងនេះ ចង់បោះបង់ចោលប្រព័ន្ធ Patriot របស់ពួកគេទេ»។
