សិក្ខាសាលាបូកសរុបលទ្ធផលការងារបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី

2021/12/17 08:47:59 pm        178

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២១នេះ មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានរៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រ នឹងបង្កើតភាពអង់អាចដល់ស្រ្តីថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២១ លើកទិសដៅអនុវត្តបន្តឆ្នាំ២០២២។

ក្នុងអង្គសិក្ខាសាលានោះដែរលោកស្រី ឯក ភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បាន​លើក​ឡើងថា សិក្ខាសាលានេះ មានគោលបំណងដាក់ចេញនូវលទ្ធផល និងសកម្មភាព​គន្លឹះសំខាន់ៗ សម្រាប់ប្រត្តិបត្តិការនានា ឈានទៅសម្រេចបាន នូវការលើកកម្ពស់សមភាពយេនឌ័រ និង​បង្កើន​សមត្ថិភាពភាពអង់អាចដល់ស្រ្តីក្នុងដំណើរការ អភិវឌ្ឍន៍នូវគ្រប់ដំណាក់កាល និងគ្រប់រដ្ឋបាល​ថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការ​របស់​ខ្លួននីមួយៗ​ឲ្យស្របទៅតាម គោល​នយោបាយ​របៀបវារៈ និងឯកសារគតិយុត្តនានា ​សំដៅចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់​អាចដល់ស្រី្ត របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាមួយគ្នានោះដែរឯកឧត្ដម ស៊ី ប្រាសិទ្ធ បានមានប្រសាសន៍លើកឡើងថា ដើម្បីឆ្ពោះទៅសម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្រ្តីគឺត្រូវពង្រឹងសមភាពយេនឌ័រនៅក្នុងមុំទី៤ នៃចតុកោណ សី្តពីការ​អភិវឌ្ឍធនធានមនុស្ស​ដែលរាជរដ្ឋាភិបាល ផ្តោតលើការពង្រឹងតួនាទីស្រី្ត​មាន​សិទ្ធិស្មើ​នឹងបុរស​ដែល​បានចាត់ទុកស្រ្តីគឺ ​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់មួយនៃការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ដោយបានដាក់​ចេញ​ជាយុទ្ធសាស្រ្ត២ ចំណុចសំខាន់ៗរួមមាន៖

១-ការបន្តលើកកម្ពស់តួនាទីស្រី្ត​តាមរយៈការ​បង្កើន​សមាមាត្រ​ និងការពង្រឹងសមត្ថភាពស្រី្តក្នុងជួរថា្នក់ដឹកនាំទាំងនៅថា្នក់ជាតិ ​និងថា្នក់ក្រោមជាតិ​ទាំង​កម្រិត​នយោបាយ និងកម្រិតជំនាញ។

២- ការធ្វើបច្ចុប្បន្នភាព និង​អនុវត្តផែនការ​យុទ្ធសាស្រ្តនារី​រតនៈ​ដោយបន្តជំរុញ​ការ​បញ្រ្ជាប​យេនឌ័រ ទៅក្នុងគោលនយោបាយ ​និងផែនការអភិវឌ្ឍគ្រប់ផែ្នក គ្រប់វិស័យ និងគ្រប់កម្រិតដើម្បីបន្ត លើកកម្ពស់​សហគ្រិនភាពរបស់ស្រី្ត​តាមរយៈការពង្រឹង​កម្មវិធី​អប់រំ និងបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដល់ស្រី្តព្រមទាំងបន្ត ​លើកកម្ពស់​សីលធម៌​សង្គម​ តម្លៃស្រី្ត និង​គ្រួសារខ្មែរ ​តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ​ និង​ពង្រឹងភាពជាដៃគូររវាង​សា្ថប័ន​ពាក់ព័ន្ធ​សំដៅទប់ស្កាត់​ឲ្យបាននូវការជួញដូរ​ និងអំពើ​ហិង្សាលើស្រី្ត​ និងកុមារផងដែរ។

យ៉ាងណាម៉ិញក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្ដម ​ប្រធានក្រុមប្រឹក្សាខេត្ត​ក៏បាន​អំពានាវ​ដល់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ​និងអាជា្ញធរមូលដ្ឋាន​គ្រប់​កម្រិតដែល​ជា​អ្នកអនុវត្ត និងទទួលខុស​ត្រូវ​ដោយ​ផ្ទាល់​ ត្រូវ​ផ្ដួចផ្ដើម​ដាក់​បញ្ជូល​ការ​ងារ​បញ្រ្ជាបយេនឌ័រ ​និង​បង្កើន​ភាពអង់អាចដល់ស្ត្រី ទៅក្នុងផែនការវិស័យរបស់ខ្លួនឲ្យខាន់តែបានផងដែរ សំរាប់យុទ្ធសាស្រ្តឆ្នាំ២០២២នេះ៕

អត្ថបទ៖ ឃិន សារិទ្ធ


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm