ជប៉ុនឲ្យដឹងថា ចិនបានធ្វើការស្រាវជ្រាវ នៅជិតកោះមហាសមុទ្រប៉ាស៊ីហ្វិក

2025/05/28 02:03:20 am        116


ទីក្រុងតូក្យូ នៅថ្ងៃអង្គារ (ទី២៧ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសជប៉ុន បានចោទប្រកាន់ប្រទេសចិនថា បានធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រដែនសមុទ្រដោយមិនមានការជូនដំណឹង ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន នៅជុំវិញចុងភាគខាងត្បូងនៃកោះ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

សកម្មភាពដែលត្រូវបានចោទប្រកាន់នេះ បានកើតឡើងកាលពីថ្ងៃចន្ទ (ទី២៦ ខែឧសភា) នៅជិតតំបន់ដាច់ស្រយាលនៃកោះ Okinotori ក្នុងសមុទ្រហ្វីលីពីន ដែលស្ទើរតែនៅចន្លោះកណ្តាល រវាងកោះតៃវ៉ាន់ និងកោះហ្គាំ។ តែប្រទេសចិនបានលើកឡើងថា ខ្លួនមិនបានចាត់ទុកតំបន់នេះថា ជាកោះនោះទេ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Yoshimasa Hayashi បានប្រាប់អ្នកយកព័ត៌មានថា កាលពីថ្ងៃចន្ទ ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន បានប្រទះឃើញនាវាស្ទាបស្ទង់ដែនសមុទ្ររបស់ចិន «បន្លាយនូវអ្វីដែលមើលទៅដូចជាខ្សែលោហៈចូលទៅក្នុងទឹក នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន ចម្ងាយ ២៧០គីឡូម៉ែត្រ នៅភាគខាងកើតនៃកោះ Okinotori»។

លោក Hayashi បាននិយាយថា៖ «ដោយសារតែការស្រាវជ្រាវវិទ្យាសាស្ត្រដែនសមុទ្រដោយនាវាមិនទាន់ទទួលបានការព្រមព្រៀងពីប្រទេសជប៉ុន ឆ្មាំសមុទ្របានតម្រូវឲ្យបញ្ឈប់សកម្មភាពនោះ ហើយយើងបានដាក់ការតវ៉ាជាមួយភាគីចិន តាមរយៈបណ្តាញការទូត»។ លោក Hayashi បានបញ្ជាក់ថា នាវារបស់ប្រទេសចិន បានចាកចេញពី EEZ នៅម៉ោងប្រហែល ១០:៤៥យប់ថ្ងៃចន្ទ។

នៅក្រោមច្បាប់អន្តរជាតិ រដ្ឋឆ្នេរមួយមានសិទ្ធិគ្រប់គ្រងធនធានធម្មជាតិ និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត នៅក្នុង EEZ របស់ខ្លួន ដែលមានចម្ងាយ ២០០ម៉ាយល៍ណត់ ឬ ៣៧០គីឡូម៉ែត្រពីឆ្នេររបស់ខ្លួន។ ការយល់ព្រមជាមុន គឺត្រូវការជាចាំបាច់ សម្រាប់នាវាបរទេស ដើម្បីអនុវត្តការស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់គោលបំណងមិនសេដ្ឋកិច្ច នៅក្នុង EEZ របស់ប្រទេសមួយផ្សេងទៀត។

តែទោះបីជាយ៉ាងណាក្ដី ប្រទេសចិនបានលើកឡើងថា ការអះអាងរបស់ជប៉ុន គឺមិនត្រឹមត្រូវឡើយ ដោយសារ Okinotori ដែលមានចម្ងាយប្រហែល ១.៧០០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃទីក្រុងតូក្យូ គ្រាន់តែជាតំបន់មានថ្ម និងមិនមែនជាកោះនោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm