ប្រធាន EU ថ្កោលទោសការវាយប្រហារ «គួរឲ្យស្អប់ខ្ពើម» របស់អ៊ីស្រាអែល លើទីតាំងជនស៊ីវិល នៅហ្កាហ្សា

2025/05/28 03:32:11 am        126


អំឡុងពេលជជែកតាមការទូរសព្ទជាមួយព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្ស៊កដានី នៅថ្ងៃអង្គារ (ទី២៧ ខែឧសភា) នេះ ប្រធានសហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បានថ្កោលទោសថា ជាការវាយប្រហារដ៏អាក្រក់ «គួរឲ្យស្អប់ខ្ពើម» របស់អ៊ីស្រាអែលទៅលើមូលដ្ឋានជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងនៅសាលារៀនផងដែរ។

គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ ដោយក្នុងនោះ ៣៣នាក់ នៅឯជំរកដែលជាសាលារៀន អំឡុងការវាយលុកជាថ្មី ដើម្បីកម្ចាត់ក្រុមហាម៉ាស ជាអ្វីដែលបាននាំឲ្យមានការថ្កោលទោសជាអន្តរជាតិ។

យោងតាមព័ត៌មានរបស់ EU អំពីការជជែកតាមទូរសព្ទនោះ បានឲ្យដឹងថា លោកស្រី von der Leyen បាននិយាយថា៖ «ការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងចំណោមនោះ ក៏មានសាលារៀនមួយកន្លែងដែលប្រែក្លាយទៅជាជម្រក សម្រាប់ជនភៀសខ្លនគ្រួសារប៉ាឡេស្ទីនផងដែរ ដោយនេះជាការសម្លាប់ជនស៊ីវិល ក្នុងនោះរួមមានទាំងកុមារផងដែរ គឺជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមណាស់»។

លោកស្រីបានបន្ថែមថា៖ «គណៈកម្មការអឺរ៉ុបតែងតែគាំទ្រ ហើយនឹងបន្តគាំទ្រ ចំពោះសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការរក្សាសន្តិសុខ និងការការពារខ្លួន»។ យ៉ាងណាក្ដី លោកស្រី von der Leyen បានព្រមានថា៖ «ប៉ុន្តែការបង្កើន និងការប្រើប្រាស់កម្លាំងមិនសមាមាត្រ ប្រឆាំងនឹងជនស៊ីវិល មិនអាចរាប់ជាអំពើត្រឹមត្រូវបានទេ នៅក្រោមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិ»។

ប្រធានគណៈកម្មការ បានទាមទារឲ្យអ៊ីស្រាអែល «ស្តារឡើងវិញជាបន្ទាន់នូវការផ្តល់ជំនួយ ស្របតាមគោលការណ៍មនុស្សធម៌ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌អន្តរជាតិផ្សេងទៀត»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm