អ្នកចាត់ការ Brentford ចង់​ឱ្យ​គ្រប់ការ​ប្រកួត​របស់ EPL សប្ដាហ៍​នេះ​លើក​ពេល​ទាំងអស់​

2021/12/17 09:54:50 pm        338

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុមបាល់ទាត់ Brentford លោក Thomas Frank បាន​និយាយ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាននៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា លោក​ចង់​ឱ្យ​គ្រប់ការ​ប្រកួត​ទាំងអស់​ក្នុង​សប្ដាហ៍​នេះ​របស់ English Premier League លើក​ពេល ដើម្បីឱ្យ​ក្លិប​មាន​ពេល​រៀបចំ​ក្នុង​កាលៈទេសៈ​នៃ​មេរោគ​ឆ្លង​រាតត្បាត​នៅពេលនេះ​។

​​លោក Frank Thomas មុន Brentford ជួប​ជាមួយ Southampton ចុង​សប្តាហ៍​នេះ​បាន​បញ្ជាក់ថា ​ក្រុម​របស់លោក​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន Covid-19 ៤នាក់​បន្ថែមទៀត​ដែល​ធ្វើឱ្យ​សរុប​នៅពេលនេះ​ឡើងដល់ ១៣នាក់​ទាំងកីឡាករ ​និង​បុគ្គលិក​ក្លិប​។ ​​រំលឹកថា ៣ប្រកួត​រួចមកហើយ​ត្រូវបាន​លើក​ពេល​ដោយសារ​បញ្ហា​ឆ្លង​មេរោគ Covid-19 នេះ​រួមមាន Brighton ជួប Spurs , Brentford ជួប Manchester United និង Burnley ជួប Watford​។ ​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះដែរ Chelsea ក៏បាន​រកឃើញ​កីឡាករ​ ៣នាក់​ក្នុង​ក្រុម​ធំ​របស់ខ្លួន​ឆ្លង Covid-19 ផងដែរ​។

​​សូមបញ្ជាក់ថា ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​កំពុង​ព្រ​ឈម​នឹង​ខ្លាំងនឹង​មេរោគ Covid-19 បម្លែង​ខ្លួន​ Omicron ​ដែល​កំពុង​រីក​រាលដាល ​ស្របពេល​ចក្រភព​អង់គ្លេស​ទើប​ចាប់ផ្តើម​យុទ្ធនា​ការ ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​របស់ខ្លួន​ប៉ុណ្ណោះ​។ ​​Premier League ក៏បាន​ស្នើ​សុំឱ្យកីឡាករ​អាជីព​ទាំងអស់​ទៅ​ទទួល​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm