ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្វែងរកការគាំទ្រសកម្មភាពមីននៅកម្ពុជាពីអង្គទូត តំណាង​ស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ និងស្ថាប័នអង្គការសហប្រជាជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក

2025/05/28 04:54:07 pm        150

ស្ថិតនៅក្នុងស្ថានទូតស្វីសប្រចាំទីក្រុងបាងកក នាថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បាន​ថ្លែង​អំពី​សមិទ្ធ​ផល​សកម្មភាព​មីន​នៅ​កម្ពុជា ទៅកាន់អង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ ស្ថាប័នអង្គ​ការ​សហ​ប្រជា​ជាតិ និងប្រតិបត្តិករបោសសម្អាតមីន ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ក្នុង​គោល​បំណងផ្សព្វផ្សាយពីសមិទ្ធផលសកម្មភាពមីនកម្ពុជា ការដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅសេ​ស​សល់ ការរៀបចំគោល នយោបាយជាតិសកម្មភាពមីនឆ្នាំ ២០២៦-២០៣៥ និ​ង​កៀរ​គរ​ការ​គាំទ្រ​បន្ថែមសម្រាប់សកម្មភាពមីននៅកម្ពុជា ក៏ដូចជាការចែករំលែកជំនាញ និងបទពិសោធន៍របស់កម្ពុជា ទៅកាន់ប្រទេសរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា ទូទាំងពិភពលោក។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បាន សម្តែងនូវកតញ្ញូតា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា ដែលបានប្តេជ្ញា និងដើរតួយ៉ាងសំខាន់ជាមគ្គទេសក៍ ដឹកនាំកម្ពុជាសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិឌ្ឍលើគ្រប់វិស័យ និងបានប្រែក្លាយដីដែលមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់ នៅរបស់ប្រជាជន និងការអភិវឌ្ឍនានា។ ឯកឧត្តមសង្កត់ធ្ងន់ថា បើមិនមានការចង្អុលបង្ហាញ និងការដឹកនាំប្រកបដោយថាមវន្ត និងចក្ខុវិស័យវែង ឆ្ងាយ របស់សម្តេចទាំងពីរនោះទេ សមិទ្ធផលដ៏ធំធេងទាំង នេះ នឹងមិនអាចកើតមាននោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសជាមិត្ត ដៃគូអភិឌ្ឍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងបេសសកកម្មមនុស្សធម៌របស់កម្ពុជា និងបានអំពាវនាវប្រទសជាមិត្តទាំងអស់ នៅបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្តល់ជាថ្មីនូវ សុខសុវត្ថិភាព ស្នាមញញឹម និងសេចក្តីថ្លៃថ្នូរ ដល់សហគមន៍ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តម លីធុជ បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩២ មក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធនានា កម្ពុជា បានរំដោះផ្ទៃដីសរុបប្រមាណជាង ៣ ០០០ គីឡូម៉ែតក្រឡា ដោយផ្ទៃដីដែលបានបោសសម្អាតរួច បានប្រគល់ជូនសហគមន៍ សម្រាប់ការរស់នៅ និងអភិវឌ្ឍ ដែលបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្តុះពីសង្គ្រាម ទៅជាប្រទេសឈានមុខមួយក្នុងសកម្ម ភាពមីនសាកល និងបានដើរតួសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ហើយជាពិសេស ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានជោគជ័យធំធេង ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្ករ ស្តីពីពិភពលោកមួយដែលគ្មានមីន»។

ឯកឧត្តម បានលើកឡើងថា ទោះបីជាសម្រេចបានសមិទ្ធផលដ៏ធំធេងដូចនេះក្តី កម្ពុជា នឹងត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាដែលនៅសេស សល់ ជាពិសេសតំបន់ចម្ការមីនដែលមានភាពស្មុគ ស្មាញខ្លាំង ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង មិនរស់នៅក្នុងភាពភ័យក្លាច ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ភាពជោគជ័យរបស់កម្ពុជា ជាភាពជោគជ័យរបស់ទាំងអស់ គ្នា ជាជោគជ័យរបស់មនុស្សជាតិទាំងមូល និងបានអំពាវនាវជាថ្មី ដល់បណ្តាប្រទេសជាមិត្តទាំងអស់ និងស្ថាប័នអន្តរជាតិនានា ចូលរួមជាមួយកម្ពុជា លុបបំបាត់ទុក្ខវេទនាបង្កដោយគ្រាប់មីន នៅទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm