SpaceX បាញ់សាកល្បងយានអវកាស Starship ជាលើកទី៩ បន្ទាប់ពីបរាជ័យពីរលើកចុងក្រោយ

2025/05/28 05:40:11 pm        117

យានអវកាស Starship ដែលជាយានអនាគតដ៏ទំនើបរបស់ក្រុមហ៊ុន SpaceX ដ៏មហិច្ឆតារបស់មហាសេដ្ឋី Elon Musk សម្រាប់ការធ្វើដំណើរពហុភព កំពុងស្ថិតក្នុងការហោះហើរតម្រង់ទៅកាន់ទីអវកាសចេញពីរដ្ឋតិចសាស់ (Texas) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៧ ឧសភា) ក្នុងបេសកកម្មសាកល្បងលើកទីប្រាំបួនរបស់ខ្លួន ដោយហោះហើរបានឆ្ងាយជាងការប៉ុនប៉ងបរាជ័យពីរលើកចុងក្រោយ ដែលបានបញ្ចប់ដោយការផ្ទុះដ៏អាក្រក់។

យានអវកាសពីរដំណាក់កាល ដែលរួមទាំងយាន Starship នេះ ត្រូវដាក់នៅលើកំពូលនៃយានជំរុញ Super Heavy របស់ SpaceX ដោយហោះឡើងនៅម៉ោងប្រហែល ៧:៣៦នាទីយប់ (ម៉ោងក្នុងស្រុក) ពីទីតាំងបើកដំណើរការ Starbase របស់ក្រុមហ៊ុន នៅឈូងសមុទ្រ Texas ក្បែរតំបន់ Brownsville។

ដូចដែលបានរំពឹងទុក យានជំរុញដំណាក់កាលទី១ ប្រវែង ៧១ម៉ែត្រ បានបំបែកចេញពីយាន Starship ដំណាក់កាលខាងលើ ប៉ុន្មាននាទីបន្ទាប់ពីការបាញ់បង្ហោះ ហើយឆ្ពោះមកកាន់ផែនដីវិញ ប៉ុន្តែឧបករណ៍បញ្ជា SpaceX បានបាត់បង់ការទាក់ទងជាមួយយានជំរុញនោះអំឡុងពេលចុះចត។ ក្រោយមក យានជំរុញត្រូវបានសន្មត់ថាធ្លាក់ចូលទៅក្នុងសមុទ្រ ជំនួសឱ្យការគ្រប់គ្រងដែលក្រុមហ៊ុនបានគ្រោងទុក។

យាន Starship ដំណាក់កាលខាងលើ បានបន្តឡើងទៅកាន់ទីអវកាស ទៅដល់អនុគន្លងដែលបានគ្រោងទុក ប្រហែល ៩នាទីក្នុងការហោះហើរ។ ប៉ុន្តែប្រហែលកន្លះម៉ោងក្រោយការបាញ់បង្ហោះ SpaceX បាននិយាយថា ក្រុមហោះហើររបស់ខ្លួនបានបាត់បង់ការគ្រប់គ្រងលើយាន Starship ដោយទុកឱ្យយានអវកាសនោះវិលខ្ញាល់ពិបាកគ្រប់គ្រង ខណៈបន្តឆ្ពោះទៅរកបរិយាកាសឡើងវិញ។

បេសកកម្មលើកទី៩ នេះកើតឡើងបន្ទាប់ពីការសាកល្បងពីរលើកចុងក្រោយរបស់ខ្លួន - ក្នុងខែមករា និងខែមីនា - ធ្វើបានតែមួយភ្លែតប៉ុណ្ណោះបន្ទាប់ពីហោះឡើង ខណៈយានបានផ្ទុះជាបំណែក រួចធ្លាក់ទៅលើផ្នែកខ្លះនៃសមុទ្រការ៉ាអ៊ីប និងរំខានដល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm