រុស្ស៊ី ចោទអ៊ុយក្រែនថា កំពុងព្យាយាមបង្អាក់កិច្ចចរចាសន្តិភាព

2025/05/28 07:10:46 pm        125

រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ គឺជា «ការឆ្លើយតប» ចំពោះការបង្កើនការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើជនស៊ីវិលរបស់ខ្លួន ដោយចោទប្រកាន់ទីក្រុងគីវ ពីការព្យាយាម «បង្អាក់» កិច្ចខិតខំប្រឹងប្រែងសន្តិភាព។

ទីក្រុងមូស្គូ ដែលបានច្រានចោលសំណើម្តងហើយម្តងទៀតពីទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ បានបង្ហោះយានដ្រូនរាប់រយគ្រឿងចូលទៅកាន់ប្រទេសអ៊ុយក្រែននៅចន្លោះពីល្ងាចថ្ងៃសុក្រដល់ថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបាននិងកំពុងព្យាយាមសម្របសម្រួលដើម្បីបញ្ចប់ការវាយលុករយៈពេលបីឆ្នាំរបស់ទីក្រុងមូស្គូ បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន «ពិតជាឆោតល្ងង់ខ្លាំងណាស់» ហើយបានគំរាមរុស្ស៊ីដោយការដាក់ទណ្ឌកម្មជុំវិញការវាយប្រហារនេះ។

កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ការប្រយុទ្ធគ្នា បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាដោយផ្ទាល់លើកដំបូងក្នុងរយៈពេលបីឆ្នាំមកនេះ កាលពីដើមខែនេះ។ ប៉ុន្តែលោក ពូទីន ត្រូវបានគេចោទប្រកាន់ពីបទធ្វើឲ្យជាប់គាំងកិច្ចចរចាសន្តិភាព។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ទីក្រុងគីវ ដោយមានការគាំទ្រពីបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានចាត់វិធានការបង្កហេតុជាបន្តបន្ទាប់ ដើម្បីរារាំងការចរចាដែលផ្តួចផ្តើមដោយរុស្ស៊ី»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm