លោក Zelenskiy ព្រមានថាមាន 'ភស្តុតាងគ្រប់គ្រាន់' ដែលថារុស្ស៊ី ត្រៀមការវាយរុញថ្មីលើអ៊ុយក្រែន

2025/05/28 12:51:17 pm        93

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានព្រមានថា មាន "ភស្តុតាងគ្រប់គ្រាន់" ដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំការវាយលុកថ្មីនៅអ៊ុយក្រែន ខណៈកិច្ចចរចាសន្តិភាពសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ទទួលបានលទ្ធផលតិចតួច ហើយលោកប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់ទីក្រុងមូស្គូ កាលពីចុងសប្តាហ៍។

ទីក្រុងគីវ បានព្រមានក្នុងប៉ុន្មានខែថ្មីៗនេះថា កងទ័ពរុស្ស៊ីកំពុងបង្កើនការវាយរុញថ្មីៗក្នុងប្រទេសដើម្បីពង្រឹងជំហរចរចារបស់ខ្លួន។ ក្រុមមន្ត្រីអ៊ុយក្រែនក៏រាយការណ៍អំពីកិច្ចប្រឹងប្រែងយោធាថ្មីរបស់រុស្ស៊ី នៅភាគឦសាននៃតំបន់ Kharkiv និងតំបន់ Sumy របស់អ៊ុយក្រែនផងដែរ។

លោក Zelensky បាននិយាយក្នុងសុន្ទរកថាពេលល្ងាចរបស់លោក កាលពីថ្ងៃចន្ទ (២៦ ឧសភា) សប្ដាហ៍នេះថា មាន "ភស្តុតាងគ្រប់គ្រាន់" ថាទីក្រុងមូស្គូ កំពុង "រៀបចំប្រតិបត្តិការវាយរុញថ្មី ហើយរុស្ស៊ី កំពុងចង់ឱ្យសង្រ្គាមបន្តអូសបន្លាយ"។ លោក Jack Watling អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានចក្រភពអង់គ្លេស បាននិយាយនៅដើមខែនេះថា មានសញ្ញាដែលថារុស្ស៊ី បានចាប់ផ្តើមការវាយលុកនៅរដូវក្តៅរួចទៅហើយ ដោយបង្កើនការវាយសន្ធាប់ជាលំដាប់នៅភាគខាងកើតអ៊ុយក្រែន។

ក្រុមអ្នកវិភាគនិយាយថា រុស្ស៊ីទំនងជាមិនមានធនធានដើម្បីធ្វើការវាយលុកទ្រង់ទ្រាយធំនៅចំណុចជាច្រើនតាមជួរមុខរាប់រយគីឡូម៉ែត្រក្នុងរដូវក្តៅនេះទេ ប៉ុន្តែអាចផ្តោតលើកងទាហាន និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៀតនៅចំណុចជាក់លាក់ណាមួយ ដើម្បីធ្វើឱ្យប្រព័ន្ធការពាររបស់អ៊ុយក្រែន បន្តស្ថិតនៅក្រោមសម្ពាធ៕

អត្ថបទដែលទាក់ទង

តម្លៃភាគហ៊ុន និងប្រាក់ដុល្លារ ហក់ឡើង ខណៈតុលាការផ្ដល់ឧបសគ្គដល់ពន្ធរបស់លោក Trump
2025/05/29 12:49:58 pm        1
អំពើហិង្សាផ្ទុះឡើងនៅប្រទេសបូលីវី អំឡុងការតវ៉ាទាមទារបេក្ខភាពរបស់លោក Evo Morales
2025/05/29 12:06:46 pm        1
ការបោះឆ្នោតមុនថ្ងៃកំណត់ ចាប់ផ្តើមសម្រាប់ការបោះឆ្នោតមុនអាណត្តិជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង
2025/05/29 12:03:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងព័ត៌មាន បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ៧រូបចេញពីក្របខណ្ឌ

2025/05/29 01:21:53 pm
​អភិបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅចុះឈ្មោះនៅតាមសាលាឃុំដើម្បីអោយរដ្ឋបាលឃុំសម្របសម្រួលជាមួយរោងចក្រត្រៀមយកការងារធ្វើ
2025/05/29 01:05:49 pm
​ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់ដែលមិនអាចអត់ឱនបាន
2025/05/29 01:03:39 pm
​តម្លៃភាគហ៊ុន និងប្រាក់ដុល្លារ ហក់ឡើង ខណៈតុលាការផ្ដល់ឧបសគ្គដល់ពន្ធរបស់លោក Trump
2025/05/29 12:49:58 pm
​ធនាគារ AIIB មានចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅក្នុងកម្ពុជា
2025/05/29 12:47:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/27 04:43:52 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am