កម្ពុជាផ្សព្វផ្សាយលទ្ធផលការធ្វើអង្កេតក្នុងភាពដៃគូសកល សម្រាប់កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍

2025/05/28 08:39:36 pm        163

កម្ពុជាផ្សព្វផ្សាយលទ្ធផលស្តីពីការធ្វើអង្កេតលើកទី៤ ក្នុងភាពជាដៃគូសកល សម្រាប់​ប្រសិទ្ធ​ភាព​នៃ​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍ ដោយការអង្កេតនេះត្រូវបានប្រើប្រាស់ទិន្នន័យភាគច្រើន ក្នុង​ប្រព័ន្ធ​ទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការនៅកម្ពុជា ដែលជាមូល ដ្ឋានដ៏​សំខាន់​សម្រាប់​ការ​ប្រមូល​ទិន្នន័យពីដៃគូអភិវឌ្ឍន៍។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស អនុប្រធានទី២ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានធ្វើជាសហប្រធាន ជាមួយលោកស្រី Alissar Chaker, តំណាង​ប្រចាំ​ប្រទេស​របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ស្តីពីការធ្វើអង្កេតលើកទី៤ ស្តីពីភាពជាដៃគូ សកល​សម្រាប់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះតំណាងរាជរដ្ឋាភិបាល ដែលមកពីក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ, តំណាង ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាន​អញ្ជើញ​ចូល​រួ​ម​កិច្ច​ប្រជុំ​នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពី អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុង​ការ​បន្ត​ទទួល​ស្គាល់ពីតួនាទីសំខាន់ នៃស័ក្តិសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងថ្លែង អំណរ​គុណដល់តួអង្គអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើអង្កេតលើកទី៤ ស្តីពី​ភាពជាដៃគូសកលសម្រាប់ ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០២៤ និង​បានធ្វើឱ្យកិច្ចដំណើរការប្រព្រឹត្តទៅដោយភាពជោគជ័យខ្ពស់។

គួរកត់សម្គាល់ថា ការធ្វើអង្កេតត្រូវបានប្រើប្រាស់ទិន្នន័យភាគច្រើន ក្នុង​ប្រព័​ន្ធ​ទិន្នន័យ​ស្តីពី​ហិរញ្ញ​ប្ប​ទាន​សហប្រតិបត្តិការ នៅកម្ពុជា ដែលជាមូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ពី​ដៃ​គូ​អភិវឌ្ឍន៍ ដែលចូលរួមការអង្កេតនេះ ។ ទន្ទឹមនេះ, សូចនាករសំ ខាន់ៗដែល​បាន​កំណត់​ក្នុង​ការ​ធ្វើ​អ​ង្កេត ទទួលបានពិន្ទុល្អប្រសើរ ប្រៀបធៀបនឹងការអង្កេតនៅក្នុងឆ្នាំ២០១៨ កន្លងមក។ កិច្ច​ប្រជុំ​ក៏បានឯកភាពជាគោលការណ៍ លើការកំណត់អាទិភាពការងារជំហានបន្ទាប់ ក្នុងកា​រ​លើក​កម្ពស់​ស័ក្តិ​សិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា ដែលជាការងារ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការធ្វើអង្កេតនេះ។ ការត្រៀមរៀបចំផែនការសកម្មភាព ជាក់លាក់ដែល ត្រូវអនុវត្ត និង​ការគ្រោងរៀបចំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ សំដៅបន្ត​ជំរុ​ញ​លើក​កម្ពស់​ប្រសិទ្ធ​ភាព នៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm