បារាំងកោត​សរសើរ​កម្ពុជា ដែល​ជំរុញ​ការ​ចាក់វ៉ាក់​សាំង​ដល់​ប្រជាជន​រហូត​អាច​បើក​ប្រទេស​ឡើងវិញ

2021/12/17 11:51:23 pm        346

ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ចំពោះការជំរុញការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានយ៉ាងលឿន រហូតអាចបើកប្រទេសឡើងវិញ។

ការថ្លែងដូច្នេះធ្វើឡើងក្នុងឱកាសជំនួបរវាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយឯកឧត្តម ហ្សាក់ ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។

នាឱកាសនោះសម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ​ឯកឧត្តម ហ្សាក់ ពើឡេ ដែល​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និង​បានគូសបញ្ជាក់ថា​ រដ្ឋសភាកម្ពុជា​បានត្រៀមជាស្រេចនៅក្នុងការបង្កលក្ខណៈងាយស្រួល បង្កើនកិច្ចសហប្រតិបត្តិការដើម្បី​ឱ្យ​បេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាងគ្នាជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏​ល្អនេះ ត្រូវបានបន្តពង្រឹងនិងពង្រីកជាលំដាប់រហូតមកទល់បច្ចុប្បន្ន។

សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបន្តរួម​ចំណែក​ពង្រឹងពង្រីក និងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ឱ្យកាន់​តែ​ប្រសើរឡើង​ថែមមួយកម្រិតទៀត។

ទន្ទឹមគ្នានោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បានកោតសរសើរនិងវាយតម្លៃខ្ពស់ ការបើកប្រទេស​កម្ពុជាឡើងវិញ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាងដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ការបើកប្រទេសរបស់កម្ពុជាឡើងវិញ បានធ្វើឱ្យរដ្ឋសភា​បារំាងនិងកម្ពុជា មានលទ្ធភាពនៅក្នុងការជំរុញនិងបង្កើន​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អជាមួយ​គ្នា​បន្ត​ទៀត នៅក្នុងនោះ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផង។

បន្ថែមលើសពីនេះ ឯកអគ្គរដ្ឋទូតបារាំង បានសម្តែងការពេញចិត្តនិងអបអរសាទរចំពោះការប្រើ​ប្រាស់​ភាសាបារំាងនៅកម្ពុជា ក៏ដូចជានៅក្នុងរដ្ឋសភាកម្ពុជា។

ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ អគ្គលេខាធិការនៃអង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាឱកាសសំខាន់​នៅក្នុងការពង្រឹង​កិច្ច​សហប្រតិបត្តិការរវាងសភាកម្ពុជា ​ខណៈឯកអគ្គរដ្ឋទូតបារាំង ​ក៏បានអះអាងថា ប្រទេស​បារាំងនៅតែបន្តកិច្ចសហប្រតបត្តិការ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាទៅមុខទៀត៕

អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        400
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        429
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        556

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm