Christian Scaroni ឈ្នះដំណាក់កាលទី ១៦ Giro d’Italia តែអតីតជើងឯក Primoz Roglic ដកខ្លួន

2025/05/28 09:27:02 pm        76

កីឡាករប្រណាំងកង់ម្ចាស់ផ្ទះអ៊ីតាលី Christian Scaroni បានប្រជែងឈ្នះដំណាក់កាលទី ១៦ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia តែអតីតជើងឯក Primoz Roglic បានដកខ្លួនត្រឹមនេះដោយសារការប៉ះទង្គិច។

         ដំណាក់កាលទី ១៦​ ដែលមានចំងាយផ្លូវ ២០៣ គីឡូម៉ែត្រជាដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវឡើងចុះភ្នំស្របពេលដែលអាកាសធាតុក៏មិនអំណោយផល ពោលគឺមានភ្លៀងធ្លាក់ធ្វើឱ្យស្ថានភាពផ្លូវរអិល បណ្តាលឱ្យមានកីឡាករមួយចំនួនរអិលចេញពីផ្លូវ។

         ជាក់ស្តែងដូចជាកីឡាករវែល Josh Tarling រអិលបុកនឹងរណាំង ខណៈដែលកីឡាករស្លូវេនី Primoz Roglic ដែលជាបេក្ខភាពជើងឯកឆ្នាំនេះ បានរងការប៉ះទង្គិចស្រដៀងគ្នានេះ ធ្វើឱ្យអ្នកទាំងមានរបួសបន្តិចបន្តួចតែមិនអាចបន្តការប្រកួតក្នុងដំណាក់កាលបាន ធ្វើឱ្យខាតបង់ពេលវេលាច្រើនក៏សម្រេចចិត្តបោះបង់ត្រឹមដំណាក់កាលទី ១៦ នេះ។

         បញ្ចប់ដំណាក់កាលទី ១៦ ជ័យជំនះបានទៅកីឡាករម្ចាស់ផ្ទះ Christian Scaroni ដោយប្រើពេល ៥ ម៉ោង ៣៥ នាទី ៥ វិនាទី ក្នុងវេលដូចគ្នានឹងមិត្តរួមជាតិ Lorenzo Fortunato ខណៈដែលកីឡាករអ៊ីតាលីមួយរូបទៀត Giulio Pellizzari បានលេខបីយឺងជាងអ្នកឈ្នះ ៥៥ វិនាទី។

         គិតត្រឹម ១៦ ដំណាក់កាលនេះ អ្នកនាំមុខគេនៅតែជាកីឡាករម៉ិកស៊ិក Isaac del Toro ដដែលមានវេលាសរុប ៦១ ម៉ោង ៣១ នាទី ៥៦ វិនាទី កាន់វេលានាំមុខ ២៦ វិនាទីពីកីឡាករអង់គ្លេស Simon Yates និងលេខបីកីឡាករអេក្វាដ័រ Richard Carapaz យឺតជាង ៣១ វិនាទី។

         សម្រាប់ដំណាក់កាលទី ១៧ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៥៥ គីឡម៉ែត្រ ប្រណាំងលើស្ថានភាពផ្លូវឡើងចុះភ្នំចេញពី San Michele all’Adige ឆ្ពោះទៅខេត្ត Bormio ភាគខាងជើងបំផុតនៃប្រទេសអ៊ីតាលីក្បែព្រំប្រទល់ប្រទេសស្វ៊ីស៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        9
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        54
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm