លោក Trump ព្រមានលោក Netanyahu ឱ្យចៀសវាងពីជំហានដែលបំផ្លាញកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់

2025/05/28 09:47:37 pm        86

មន្ត្រីសេតវិមាន និងប្រភពដែលដឹងពីសេចក្ដីលម្អិតនេះប្រាប់សារព័ត៌មាន Axios ថា លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការហៅទូរសព្ទកាលពីសប្តាហ៍មុន កុំឱ្យចាត់វិធានការណាមួយដែលអាចប៉ះពាល់ដល់កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។

មន្ត្រីរូបនោះនិយាយថា លោក Trump និងក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកផ្សេងទៀត មានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា អ៊ីស្រាអែលអាចនឹងទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឬចាត់វិធានការផ្សេងទៀតដែលអាចបំផ្លាញកិច្ចពិភាក្សា។

សេចក្ដីរាយការណ៍បានឱ្យដឹងថា អ៊ីស្រាអែលកំពុងរៀបចំការវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងឆាប់រហ័ស ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៊ីរ៉ង់ បរាជ័យក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ មន្ត្រីសេតវិមាននិយាយថា លោក Trump បានប្រាប់លោក Netanyahu នៅក្នុងជំនួបតាមទូរសព្ទកាលថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា "លោកមិនចង់បានអ្វីមករារាំង" ដំណោះស្រាយការទូតជាមួយអ៊ីរ៉ង់ទេ។

ប្រភពបញ្ជាក់ថា សាររបស់លោក Trump គឺ "លោកមិនចង់ឱ្យអ៊ីស្រាអែលបង្កើតការខឹងសម្បារ នៅពេលលោកកំពុងព្យាយាមដោះស្រាយបញ្ហាឡើយ"។ លោក Trump ក៏បានសង្កត់ធ្ងន់ទៅកាន់លោក Netanyahu ថា "ជម្រើសផ្សេងទៀត" គឺនៅលើតុពិភាក្សា ប៉ុន្តែលោកចង់ឃើញជាមុនថា តើដំណោះស្រាយការទូតអាចធ្វើទៅបានដែរឬទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        39
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm