សាកសពមនុស្សជាង ១០នាក់ ត្រូវបានរកឃើញលើទូកនៅឆ្នេរសមុទ្រការ៉ាអ៊ីបភាគខាងកើត

2025/05/28 10:05:15 pm        92

នគរបាលនៅប្រទេសកោះ សាំងវ៉ាំងសង់ និងហ្គ្រេណាឌីន (St. Vincent and the Grenadines) នៅតំបន់សមុទ្រការ៉ាអ៊ីបភាគខាងកើត កាលពីថ្ងៃអង្គារ (២៧ ឧសភា) បាននិយាយថា ពួកគេរកឃើញទូកមួយគ្រឿងនៅឆ្នេរនៃកោះ Canouan ផ្ទុកសាកសពមនុស្សដែលជឿថាចំនួន ១១នាក់ ហើយអ្នកស្លាប់ទាំងនោះអាចមកពីប្រទេសម៉ាលី ខណៈការស៊ើបអង្កេតត្រូវធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណសព។

ប្រធានរងនគរបាល លោក Junior Simmons បាននិយាយនៅក្នុងសារវីដេអូមួយថា "លិខិតឆ្លងដែនជាច្រើនរបស់ជនរងគ្រោះ ត្រូវរកឃើញនៅកន្លែងកើតហេតុ ដែលហាក់ដូចជាមកពីសាធារណរដ្ឋម៉ាលី ខណៈសាកសពមានសភាពរលួយខ្លាំង ហើយខ្លះមិននៅក្នុងទម្រង់ដើមទេ"។

នៅប្រទេសកោះ សាំងឃីត និងណេវីស (St. Kitts and Nevi) ក្បែរនោះ អាជ្ញាធរក្នុងខែមករា បាននិយាយថា ពួកគេរកឃើញនាវាមួយគ្រឿង មានសាកសព ១៩នាក់ ដែលប៉ាន់ស្មានថាបាននៅក្នុងសមុទ្រអស់ជាយូរ ដោយសារតែដំណាក់កាលនៃការរលួយកម្រិតខ្ពស់ខ្លាំងពេក។ អាជ្ញាធរក៏រកឃើញអត្តសញ្ញាណបណ្ណ បង្ហាញថាអ្នកដំណើរមួយចំនួនក៏មកពីម៉ាលី ដែលជាប្រទេសអាហ្វ្រិកខាងលិចគ្មានព្រំដែនសមុទ្រ ចម្ងាយប្រហែល ៦.២០០គីឡូម៉ែត្រ ភាគខាងកើតឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។

មហាសមុទ្រអាត្លង់ទិក នៅឆ្នេរសមុទ្រអាហ្វ្រិកខាងលិចនេះ គឺជាផ្លូវសមុទ្រដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក ជាមួយនឹងចរន្តទឹកហូរទៅទិសខាងលិច និងខ្យល់បក់ខ្លាំង ដែលមានសមត្ថភាពរុញច្រាននាវាឱ្យទៅឆ្ងាយហួសពីផ្លូវធ្វើដំណើរ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        8
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm