មេដឹកនាំបារាំង និងឥណ្ឌូនេស៊ី នឹងពិភាក្សាអំពីទំនាក់ទំនងការពារជាតិ

2025/05/28 10:22:27 pm        175

ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងជួបសមភាគីឥណ្ឌូនេស៊ី លោក Prabowo Subianto នៅទីក្រុងហ្សាការតា នាថ្ងៃពុធ (ទី២៨ ខែឧសភា) ហើយការពង្រឹងទំនាក់ទំនងការពារជាតិជាមួយអតិថិជនទិញអាវុធដ៏ធំបំផុតរបស់ទីក្រុងប៉ារីស នៅអាស៊ីអាគ្នេយ៍ នឹងកា្លយជាប្រធានបទសំខាន់ នៅក្នុងកិច្ចពិភាក្សារបស់ពួកលោក។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី គឺជាជើងទី២ នៃដំណើរទស្សនកិច្ចក្នុងតំបន់របស់លោក Macron បន្ទាប់ពីវៀតណាម ជាទីដែលប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជាង ១០ពាន់លានដុល្លារ។ រូបលោកគ្រោងនឹងចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin ដែលបានស្វាគមន៍លោក Macron នៅពេលលោកទៅដល់ កាលពីយប់ថ្ងៃអង្គារ បាននិយាយថា ប្រទេសទាំង២ នឹងចុះហត្ថលេខាលើលិខិតនៃចេតនា និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ នៅក្នុង «ផ្នែកហាដវែរ (Hardware) យោធាយុទ្ធសាស្ត្រ» ដោយលើកឡើងពីយន្តហោះចម្បាំង និងនាវាមុជទឹក។

ក្រសួងការបរទេសបានឲ្យដឹងនៅមុននេះថា ភាគីទាំង២ នឹងពិភាក្សាអំពី «ភាពជាដៃគូយុទ្ធសាស្ត្រដែលមានស្រាប់» ដោយមិនផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីផ្នែកនៃការពិភាក្សានោះឡើយ។

គួររំលឹកថា ក្នុងឆ្នាំ២០២២ ប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិតម្លៃ ៨,១ពាន់លានដុល្លារអាមេរិក ដែលរួមមានការបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿងផលិតដោយក្រុម Dassault Aviation របស់បារាំង ក៏ដូចជាកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ក្នុងនោះរួមទាំងការអភិវឌ្ឍនាវាមុជទឹក និងគ្រាប់រំសេវផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm