ឯកឧត្តម ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាលសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ក្នុងការបណ្តុះបណ្តាលដើម្បីផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈជាមន្ត្រីរាជការឱ្យសិស្សមន្ត្រី

2025/05/28 10:27:34 pm        390

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍បញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាលបានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ទៅក្នុងការបណ្តុះបណ្តាលរបស់ខ្លួន។ មុខវិជ្ជាបន្ថែមនេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈជាមន្ត្រីរាជការ ឱ្យសិស្សមន្ត្រី និងធ្វើឱ្យក្របខណ្ឌនៃការបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល កាន់តែមានភាពពេញលេញ ទាំងការបណ្តុះជំនាញ ចំណេះដឹង ចំណេះធ្វើដោយប្រើប្រាស់ចំណេះដឹងទាំងអស់នេះ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថាបែបនេះ ចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំនេះ ជាការដើរស្របជាមួយបរិបទនៃការទម្រង់រដ្ឋបាលសាធារណៈក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលទាមទារការចូលរួម ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងមន្ត្រីរាជការគ្រប់រូបជាមួយឆន្ទៈ មនសិការជាតិ ដោយហ៊ានលះបង់ ដើម្បីប្រយោជន៍ជាតិជាធំ។ ការបញ្ជ្រាបឧត្តមភាពមន្ត្រីរាជការ មិនត្រឹមតែជំរុញឱ្យមានការចូលរួមក្នុងការកែទម្រង់តែប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យការផ្តល់សេវាសាធារណៈជូនប្រជាជន មានប្រសិទ្ធភាព និងគុណភាព ស្របតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ "... ការកែទម្រង់ត្រូវយកប្រជាពលរដ្ឋជាគោល...ត្រូវបម្រើប្រជាពលរដ្ឋឱ្យចំគោលដៅ។"

ឯកឧត្តមបានសង្គត់ធ្ងន់ថា៖«ក្នុងនាមជាមន្ត្រីរាជការ គួរចាត់ទុកតួនាទីរបស់ខ្លួន មិនត្រឹមតែលើការងារតែប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្ម ក្នុងការបំពេញការងារប្រកបដោយឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឧត្តមគតិជាមន្ត្រីរាជការ ត្រូវឈរក្នុងតម្លៃ ដែលឆ្លុះបញ្ចាំង ពីការទទួលខុសត្រូវនៃអភិបាលកិច្ចល្អ និងសេចក្តីទុកចិត្តពីប្រជាជន»៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        88
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        78
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm