អាកាសយានដ្ឋានទីក្រុងមូស្គូត្រូវបានរំខាន ខណៈរុស្ស៊ីប្រាប់ថា អ៊ុយក្រែនវាយប្រហារដោយយានដ្រូន

2025/05/28 11:16:25 pm        54

អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា ពួកគេបានតាមបំផ្លាញយានដ្រូនអ៊ុយក្រែនជិត ១៥០គ្រឿង ពេញមួយយប់រហូតដល់ថ្ងៃទី២៨ ខែឧសភា ជាវាយប្រហារដ៏ធំមួយដែលបានបង្ខំឲ្យអាកាសយានដ្ឋានទីក្រុងមូស្គូយ៉ាងហោចណាស់ចំនួន៣ ត្រូវផ្អាកជើងហោះហើរ។

តាមរយៈកម្មវិធីផ្ញើសារ Telegram ក្រសួងការពារជាតិ បានបង្ហោះថា យានដ្រូនរបស់អ៊ុយក្រែនចំនួន ១១២គ្រឿង ត្រូវបាន «បំផ្លាញ និងស្ទាក់ចាប់» នៅក្នុងតំបន់ចំនួន ៦ផ្សេងគ្នា ក្នុងរយៈពេល ៣ម៉ោងរហូតដល់ពាក់កណ្តាលអធ្រាត្រ។ ហើយអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា យានដ្រូនចំនួន ៣៣គ្រឿងផ្សេងទៀត ដែលសំដៅឆ្ពោះទៅកាន់រដ្ឋធានីរុស្ស៊ី ត្រូវបានបាញ់ទម្លាក់។

យោធារុស្ស៊ីប្រកាសថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន កើតឡើងស្ទើររាល់ថ្ងៃ ប៉ុន្តែកម្រមានសភាពខ្លាំង និងកៀកៗគ្នា ក្នុងរយៈពេលខ្លីបែបនេះណាស់។ ទីក្រុងមូស្គូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែន មិនមែនជាគោលដៅនៃការវាយប្រហារដ៏ធំបែបនេះទេ។ ប៉ុន្តែរដ្ឋធានីត្រូវបង្វែរផ្លូវហោះហើរកាន់តែច្រើនឡើងៗ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា ខ្លួនបានប្រឈមនឹងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីរយៈពេល ៣ថ្ងៃយ៉ាងខ្លាំងក្លាបំផុត គិតចាប់តាំងពីទីក្រុងមូស្គូបានបើកការវាយលុកយោធារបស់ខ្លួន ក្នុងឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm