កូរ៉េខាងជើងរិះគន់ផែនការការពារមីស៊ីល Golden Dome របស់អាមេរិកថា ជា«សេណារីយោសង្គ្រាមនុយក្លេអ៊ែរ»

2025/05/28 11:26:36 pm        50

កូរ៉េខាងជើងកាលពីថ្ងៃអង្គារ បានរិះគន់ផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីបង្កើតប្រព័ន្ធការពារមីស៊ីល Golden Dome ពាក់ព័ន្ធនឹងឧបករណ៍ស្ទាក់ចាប់ដែលមានមូលដ្ឋាននៅក្នុងលំហថា ជាការប៉ុនប៉ង ដើម្បីបន្តសេណារីយោសង្គ្រាមនុយក្លេអ៊ែរ នៅទីអវកាស។

វិទ្យាស្ថានសិក្សាអាមេរិករបស់ក្រសួងការបរទេសកូរ៉េខាងជើង បានចេញការរិះគន់នេះ នៅក្នុងអនុស្សរណៈមួយចុះថ្ងៃទី២៦ ខែឧសភា និងបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ មួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានប្រកាសផែនការដែលមានតម្លៃ ១៧៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធការពារមីស៊ីល Golden Dome មុនពេលបញ្ចប់អាណត្តិរបស់លោក។

ផែនការនេះ បានកើតឡើង នៅពេលដែលក្រុងវ៉ាស៊ីនតោន ព្យាយាមទប់ទល់នឹងការគំរាមកំហែង ដែលកំពុងវិវឌ្ឍន៍ ពីកូរ៉េខាងជើង ចិន និងរុស្ស៊ី ដោយធ្វើតាមក្រឹត្យខែមករារបស់លោក ត្រាំ ក្នុងការកសាង «Iron Domeសម្រាប់អាមេរិក» ដើម្បីដោះស្រាយការគំរាមកំហែង ដែលបង្កឡើងដោយមីស៊ីលបាលីស្ទីកតម្រង់គោលដៅល្បឿនលឿនជាងសំឡេង និងការវាយប្រហារតាមអាកាសកម្រិតខ្ពស់ផ្សេងទៀត។

ប្រទេសកូរ៉េខាងជើង បានពណ៌នាផែនការប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកថា ជា «គំនិតផ្តួច   ផ្តើមគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត» ក្នុងគោលបំណងសម្រួលដល់ការប្រើប្រាស់កម្លាំង និងការត្រៀមលក្ខណៈវាយលុកដោយយោធារបស់កងកម្លាំងអាមេរិក។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm