កម្ពុជា-ម៉ាឡេស៊ីឯកភាពគ្នាបន្ដពង្រឹងកិច្ចសហការល្អ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងពីរ

2025/05/29 12:34:15 am        144

ភ្នំពេញ ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក SHAHARUDDIN BIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយកិច្ចជំនួបនេះតបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ដ្រី។

 ថ្លែងនៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍ដោយរំលឹកអំពីប្រវត្តិ នៃទំនាក់ទំនងការទូតទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ដែលមានអាយុកាលជាង៧០ឆ្នាំមកនេះ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា របស់លោក SHAHARUDDIN BIN ONN ក្នុងរយៈពេលមួយឆ្នាំមកនេះ ដែលបន្ដរក្សាបានយ៉ាងល្អ នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

ឯកឧត្តមនាយករដ្ឋមន្រ្តីស្តីទីក៏បានលើកឡើងអំពីស្នាដៃមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារធានាសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញនូវយន្ដការច្រើនសំដៅទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ហើយទទួលបានលទ្ធផលល្អជាបន្ដបន្ទាប់។ ប៉ុន្ដែអ្វីដែលជាចំណុចប្រឈមរបស់កម្ពុជាលើការងារនេះ គឺការលួចនាំចូលឆ្លងកាត់ប្រទេសកម្ពុជាចេញទៅប្រទេសទី៣ ដោយសារតែកម្ពុជា មានភូមិសាស្ដ្រនៅជិតតំបន់ត្រីកោណមាស ហើយរាជរដ្ឋាភិបាលកម្ពុជា បន្ដខិតខំប្រឹងប្រែងលើការងារនេះបន្ថែមទៀត និងស្នើសុំភាគីម៉ាឡេស៊ីបន្តកិច្ចសហប្រតិបត្តិការលើការងារនេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានជួយគាំទ្រគ្រប់មធ្យោបាយ និងលទ្ធភាពដល់ពលករខ្មែរដែលកំពុងបម្រើការនៅទីនោះ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ធានាបានយ៉ាងគត់មុតចំពោះវិនិយោគិន ភ្ញៀវទេសចរ ធុរជន និងប្រជាជនម៉ាឡេស៊ីនៅកម្ពុជាផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក SHAHARUDDIN BIN ONN បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជួយយកចិត្តទុកដាក់គាំពារពលរដ្ឋម៉ាឡេស៊ី ធុរកិច្ចជន និងភ្ញៀវទេសចរ ដែលមកប្រទេសកម្ពុជា។ លោកក៏ស្ញប់ស្ញែងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កបរិយាកាសអំណោយផលលើវិស័យធុរកិច្ច ដោយបានផ្ដល់ឱកាស និងអត្ថប្រយោជន៍ជាច្រើនដល់ធុរជន ដែលកំពុងស្វែងរកឱកាសវិនិយោគ និងបន្ដការវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូតនឹងចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគម ធនាគារ ធនារ៉ាប់រង និងពង្រីកវិស័យជាច្រើនទៀតនៅពេលអនាគតនៅប្រទេសកម្ពុជា។

ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា លោកទូតបានកោតសរសើរចំពោះប្រទេសកម្ពុជា គឺមានភាពរឹងមាំ ទាំងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងយន្តការរបស់អាស៊ាន។ លោកឯកអគ្គរាជទូតក៏បានបញ្ជាក់ជំហរក្នុងការជួយគាំទ្រដល់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយម៉ាឡេស៊ីរង់ចាំសហការ និងផ្ដល់ការគាំទ្រតាមលទ្ធភាពរបស់ខ្លួន ចំពោះអ្វីដែលជាតម្រូវការរបស់កម្ពុជា ដោយយល់ឃើញថា គ្រឿងញៀន គឺពិតជាបញ្ហាលំបាកមួយដែលត្រូវរួមគ្នាដោះស្រាយដោយខានមិនបាន៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm