ចិន​បន្ត​អះអាង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការគាបសង្កត់​របស់​អា​មេ​រិ​ក​មក​លើ​កម្ពុជា​

2021/12/18 01:09:40 am        396

​ភ្នំពេញ៖ លោក វ៉ាង វិ​ន​ធាន អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​ចិន បន្ត​ប្រឆាំង​ដាច់ខាត​ចំពោះ​ការគាបសង្កត់​របស់​ស​ហ​រដ្ឋ​អាមេរិក​មក​លើ​ប្រទេស​កម្ពុជា ដើម្បី​វាយប្រហារ​ចំពោះ​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​រវាង​កម្ពុជា​-​ចិន​។​

​ប្រតិកម្ម​របស់​ចិន បាន​ធ្វើ​ឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក កាល​ពីពេល​ថ្មីៗ​នេះ បាន​បង្ហាញ​អំពី​ទណ្ឌកម្ម​របស់​ខ្លួន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ប្រកាស​មិន​លក់​អាវុធ​មកឱ្យ​ប្រទេស​កម្ពុជា ដោយ​ចោទ​រាជរដ្ឋាភិបាល​កម្ពុ​ជា រំលោភ​សិទ្ធិ​មនុស្ស និង​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជាមួយ​ចិន​។​

​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​ទីលាន​បាញ់​គ្រាប់​ពិត នៅ​មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ក្នុង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ​នេះ លោក​អគ្គរដ្ឋទូត​ចិន បាន​បញ្ជាក់ថា «​ប្រទេស​មួយចំនួន បានធ្វើ​ហួស​យុត្តាធិការ​ព្រំដែន​កំណត់ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ចិន​នឹង​ប្រឆាំង​ដាច់ខាត​ចំពោះ​ទង្វើ​បែបនេះ​»​។​

​ជាមួយនឹង​ការ​ថ្កោលទោស​ចំពោះ​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​តាម​អំពើ​ចិត្ត លោក វ៉ាង វិ​ន​ធាន បាន​ចាត់ទុកថា សហរដ្ឋអាមេរិក បាន​នឹង​កំពុង​លាប​ពណ៌​ជា​បន្តបន្ទាប់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​។ «​នយោបាយ​អំណាច​គាបសង្កត់ អនុន្តរ​ភាព គំនិត​លំអៀង គឺ​គ្មាន​អនុភាព​នោះទេ​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ទៀត​របស់លោក​អគ្គរ​ដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​

​បើតាម​លោក​អគ្គរដ្ឋទូត​ចិន ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា បាន​ឆ្លងកាត់​បទពិសោធន៍​ជាច្រើន និង​នៅតែ​រឹងមាំ​ជា​ដរាប ហើយ​កងទ័ព​ប្រទេស​ទាំងពីរ បាន​គាំទ្រ​គ្នា​ទៅវិញទៅមក ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​សហគមន៍​រួម​វាសនា​តែមួយ​៕អត្ថបទ​៖ បាន ចក់  

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm