លោក Zelenskyy ស្នើឲ្យមានកិច្ចប្រជុំ ៣នាក់ ជាមួយលោក Trump និងលោក Putin

2025/05/29 12:59:40 am        107

លោក Volodymyr Zelenskyy បានអំពាវនាវឲ្យមានកិច្ចប្រជុំកំពូល ៣នាក់ជាមួយលោក Donald Trump និងលោក Vladimir Putin ខណៈដែលប្រធានាធិបតីអ៊ុយក្រែនរូបនេះព្យាយាមជំរុញឲ្យទីក្រុងមូស្គូបញ្ឈប់ការលុកលុយរយៈពេល ៣ឆ្នាំរបស់ខ្លួន។

ប្រធានាធិបតីរុស្ស៊ី លោក Putin បានច្រានចោលការអំពាវនាវឲ្យជួបជាមួយលោក Zelenskyy នៅប្រទេសទួរគី កាលពីដើមខែនេះ ហើយវិមានក្រឹមឡាំង បានប្រាប់ឲ្យដឹងថា ជំនួបរវាងមេដឹកនាំទាំង២ នឹងកើតឡើងបាន បន្ទាប់ពីឈានដល់ «កិច្ចព្រមព្រៀង» មួយចំនួន។ ប្រធានាធិបតីអាមេរិក បានសម្តែងការខកចិត្ត ចំពោះលោក Putin និងលោក Zelenskyy ដែលមិនទាន់ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅឡើយ។

ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានឲ្យដឹងថា ភាគីទាំង២ បានវាយប្រហារតាមអាកាសទ្រង់ទ្រាយធំដាក់គ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ុយក្រែនបានបាញ់យានដ្រូនជិត ៣០០គ្រឿងចូលដែនដីរុស្ស៊ី ត្រឹមមួយយប់។

នៅក្នុងការអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី២៧ ខែឧសភា) លោក Zelenskyy បាននិយាយថា៖ «ប្រសិនបើលោក Putin មិនស្រណុកក្នុងការមានកិច្ចប្រជុំទ្វេភាគី ឬប្រសិនបើមនុស្សគ្រប់គ្នាចង់ឲ្យក្លាយជាកិច្ចប្រជុំត្រីភាគី ខ្ញុំមិនយល់ទាស់នោះឡើយ។ ខ្ញុំត្រៀមខ្លួនសម្រាប់កិច្ចប្រជុំ ក្នុងទម្រង់ណាមួយ»។

មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចប្រជុំ «Trump-Putin-Zelenskyy» ហើយក៏បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនចាត់វិធានការលើទីក្រុងមូស្គូជាមួយនឹងកញ្ចប់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរលើវិស័យធនាគារ និងថាមពលរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm