អ៊ីរ៉ង់អាចទទួលយកអ្នកត្រួតពិនិត្យអាមេរិករបស់ IAEA បើឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2025/05/29 01:08:19 am        60

ប្រមុខកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ គឺលោក Mohammad Eslami នៅថ្ងៃពុធ (ទី២៨ ខែឧសភា)នេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់អាចនឹងអនុញ្ញាតឲ្យក្រុមឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិបញ្ជូនអ្នកត្រួតពិនិត្យអាមេរិកទៅកាន់ទីតាំងរបស់អ៊ីរ៉ង់ ប្រសិនបើកិច្ចពិភាក្សារបស់ទីក្រុងតេអេរ៉ង់ជាមួយទីក្រុងវ៉ាស៊ីនតោនទទួលបានជោគជ័យ។

ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងបើកកិច្ចចរចាជុំទី៦ ដើម្បីដោះស្រាយវិវាទដ៏យូរអង្វែង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរំពឹងពីការទទួលបាន «ដំណឹងល្អ»។

លោក Eslami បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងតេអេរ៉ង់ថា៖ «វាជារឿងធម្មតាទេដែលមន្ត្រីអធិការកិច្ចមកពីប្រទេសអរិភាពមិនត្រូវបានអនុញ្ញាតឲ្យមាន ប៉ុន្តែប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានឈានដល់ យើងអាចអនុញ្ញាតឲ្យអ្នកត្រួតពិនិត្យអាមេរិកដែលធ្វើការឲ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលមើលទីតាំងនុយក្លេអ៊ែររបស់យើង»។

គួរបញ្ជាក់ថា ប្រទេសទាំង២ បានខ្វែងគំនិតគ្នា ជុំវិញបញ្ហាការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅប្រទេសអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនលើកឡើងថា ជាផ្លូវដែលអាចឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ ហើយត្រូវតែបញ្ឈប់កុំឲ្យមានសូម្បីបន្តិចបន្តួច។ ទីក្រុងតេអេរ៉ង់អះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ ហើយចាត់ទុកការងារចម្រាញ់របស់ខ្លួនជាបន្ទាត់ក្រហម។

លោក Eslami បានសង្កត់ធ្ងន់ថា៖ «ការចម្រាញ់គឺជាមូលដ្ឋានគ្រឹះ និងសសរស្តម្ភនៃឧស្សាហកម្មនុយក្លេអ៊ែររបស់ប្រទេស។ វាហាក់ដូចជានរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យមានស្ថានីយ និងបណ្តាញអគ្គិសនី ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យបង្កើតរោងចក្រថាមពល»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        259
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        301
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        280

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm