ប្រភព៖ លោក Putin ចង់ឲ្យអង្គការណាតូសន្យាបញ្ឈប់ការពង្រីកវត្តមាន ដើម្បីសន្តិភាពអ៊ុយក្រែន

2025/05/29 02:32:41 am        162


លក្ខខណ្ឌរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន រួមបញ្ចូលការទាមទារ ដែលមេដឹកនាំលោកខាងលិចត្រូវសន្យាជាលាយលក្ខណ៍អក្សរបញ្ឈប់ការពង្រីកវត្តមានរបស់អង្គការណាតូ (NATO) ឆ្ពោះទៅខាងកើត និងដកទណ្ឌកម្មមួយចំនួនលើប្រទេសរុស្ស៊ី។ នេះបើយោងតាមប្រភពរុស្ស៊ីចំនួន ៣រូប ដែលដឹងពីកិច្ចពិភាក្សានេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងម្តងហើយម្តងទៀតថា លោកចង់បញ្ចប់ជម្លោះអឺរ៉ុបដ៏អាក្រក់បំផុត គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយបានបង្ហាញពីការខកចិត្តកាន់តែខ្លាំងឡើងជាមួយលោក Putin ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយព្រមានកាលពីថ្ងៃអង្គារ (ទី២៧ ខែឧសភា) ថា មេដឹកនាំរុស្ស៊ី កំពុង «ប្រលែងលេងជាមួយភ្លើង» ដោយបដិសេធមិនចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយទីក្រុងគីវ ខណៈដែលកងកម្លាំងរបស់លោកមានប្រៀប នៅសមរភូមិ។

បន្ទាប់ពីបានជជែកជាមួយលោក Trump អស់រយៈពេលជាង ២ម៉ោង កាលពីសប្តាហ៍មុន លោក Putin បាននិយាយថា លោកបានយល់ព្រមធ្វើការជាមួយអ៊ុយក្រែន លើអនុស្សរណៈដែលនឹងបង្កើតគ្រោងនៃកិច្ចព្រមព្រៀងសន្តិភាព ក្នុងនោះរួមទាំងពេលវេលានៃបទឈប់បាញ់ផងដែរ។ រុស្ស៊ីប្រាប់ថា បច្ចុប្បន្នខ្លួនកំពុងធ្វើកំណែសេចក្តីព្រាងនៃអនុស្សរណៈរបស់ខ្លួន ហើយមិនអាចប៉ាន់ប្រមាណបានថា នឹងត្រូវចំណាយពេលប៉ុន្មានយូរប៉ុនណានោះឡើយ។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពជាន់ខ្ពស់ម្នាក់ពីរុស្ស៊ីដែលដឹងអំពីការគិតកម្រិតខ្ពស់របស់វិមានក្រឹមឡាំង បានប្រាប់ថា៖ «លោក Putin បានត្រៀមខ្លួនជាស្រេចក្នុងការបង្កើតសន្តិភាព ប៉ុន្តែមិនមែនក្នុងតម្លៃណាក៏បាននោះឡើយ»។

ជាមួយគ្នានេះ ប្រភពរុស្ស៊ី ៣រូប បានបង្ហើបឲ្យដឹងថា លោក Putin ចង់បានការសន្យាជាលាយលក្ខណ៍អក្សររបស់មហាអំណាចលោកខាងលិច ក្នុងការមិនពង្រីកវត្តមានកងកម្លាំងរបស់សម្ព័ន្ធភាពណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកឆ្ពោះទៅភាគខាងកើត ដែលជាផ្លូវកាត់ផ្តាច់ការស្នើសុំសមាជិកភាពផ្លូវការ សម្រាប់អ៊ុយក្រែន ហ្សកហ្ស៊ី និងម៉ុលដាវី ក៏ដូចជាអតីតសាធារណរដ្ឋសហសូវៀតផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm