សង្រ្គាមស៊ូដង់បានបំផ្លិចបំផ្លាញអ្វីៗគ្រប់បែបយ៉ាង និងត្រូវការប្រាក់រាប់រយពាន់ដុល្លារក្នុងការកសាងឡើងវិញ

2025/05/29 03:53:30 am        62

ស្ពានរងការបំផ្លិចបំផ្លាញ ការផ្តាច់ចរន្តអគ្គិសនី ស្ថានីយទឹកទទេស្អាត ហើយមន្ទីរពេទ្យត្រូវបានចោរចូលលួចគ្មានសេសសល់នៅទូទាំងប្រទេសស៊ូដង់ បង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធបណ្តាលមកពីសង្រ្គាមរយៈពេល ២ឆ្នាំ ។

ក្រុមអាជ្ញាធរ បានប៉ាន់ប្រមាណថា ប្រាក់រាប់រយពាន់លានដុល្លារ ត្រូវការដើម្បីកសាងប្រទេសមួយនេះឡើងវិញ ខណៈសង្រ្គាមរវាងភាគីជម្លោះនៅតែបន្ត ដោយប្រើប្រាស់យានដ្រូនវាយប្រហារលើស្ថានីយថាមពល ទំនប់ទឹក និងដឺប៉ូស្តុកប្រេងឥន្ធនៈ ។

កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បាននឹងកំពុងធ្វើសង្រ្គាម ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ក្នុងនោះមនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ឬរងរបួស ហើយមនុស្សប្រហែល ១៣លាននាក់ បានជម្លៀសខ្លួន ធ្វើឲ្យក្រុមផ្តល់ជំនួយចាត់ទុកថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក ។

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Khartoum រងទុកលំបាកដោយសារការដាច់ចរន្តអគ្គិសនីរយៈពេលច្រើនសប្តាហ៍ គ្មានទឹកស្អាត ហើយមន្ទីរពេទ្យមានអ្នកជំងឺលើសចំណុះ ។ អាកាសយានដ្ឋានរបស់ពួកគេ រងការដុតបំផ្លាញ ដោយសំបកយន្តហោះនៅលើផ្លូវរត់ ។

អគារសំខាន់ៗភាគច្រើននៅទីប្រជុំជនទីក្រុង Khartoum រងការឆាបឆេះ សង្កាត់ធ្លាប់មានតម្លៃប្រែក្លាយជាទីក្រុងខ្មោច ជាមួយរថយន្តរងការបំផ្លិចបំផ្លាញ និងគ្រាប់មិនទាន់ផ្ទុះរាយប៉ាយពាសពេញផ្លូវ ។

លោក Tariq Ahmed វ័យ ៥៦ឆ្នាំ គឺជាពលរដ្ឋមួយរូបនិយាយថា ទីក្រុង Khartoum មិនអាចរស់នៅបានទៀតទេ ។ សង្រ្គាមបានបំផ្លាញជីវិតរបស់ពួកយើង និងប្រទេសរបស់ពួកយើង ពួកយើងយល់ឃើញថា គ្មានផ្ទះសម្បែងនោះទេ បើទោះបីជាកងទ័ពវិលត្រឡប់មកគ្រប់គ្រងវិញក៏ដោយ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm